អង្គការសុខភាពពិភពលោក ៖ ជំងឺអុតស្វាពុំទាន់ក្លាយជាភាព អាសន្នសុខភាពសកលទេ
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសៅរ៍សប្តាហ៍ មុននេះ បានបញ្ជាក់ថា ជំងឺអុតស្វាពុំទាន់ក្លាយជាភាពអាសន្នសុខភាព ជាសកលនៅឡើយទេ បើទោះបីជាអគ្គនាយក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការផ្ទុះ ឡើងនៃជំងឺនេះក៏ដោយ។
ការប្រកាសភាពអាសន្នជាសកល បច្ចុប្បន្នអនុវត្តតែចំពោះជំងឺ កូវីដ១៩ប៉ុណ្ណោះ ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានសម្រេចមិនប្រកាសបែបនេះចំពោះជំងឺអុតស្វា បន្ទាប់ពីមាន ការណែនាំពីកិច្ចប្រជុំនៃក្រុមអ្នកជំនាញអន្តរជាតិ។ ជាមួយគ្នានេះ ប្រមុខ WHO បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការផ្ទុះជំងឺអុតស្វា។ ប្រការនេះច្បាស់ណាស់ថា ជាការគំរាម កំហែងសុខភាពដែលសហការីរបស់ខ្ញុំ និងខ្ញុំនៅក្នុងលេខាធិការដ្ឋាន WHO កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
បើតាមអង្គការសុខភាពពិភពលោក (WHO) មានករណីឆ្លងជំងឺ អុតស្វា ប្រមាណជាង ៣,២០០ករណី និងស្លាប់ម្នាក់ត្រូវបានគេបញ្ជាក់នៅ ក្នុងរយៈ ពេល៦សប្តាហ៍ចុងក្រោយនេះមកពីប្រទេសចំនួន ៤៨ ជាទីដែលជាទូទៅមិនធ្លាប់មានការឆ្លងរាតត្បាត៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា



