អាមេរិកជាអ្នកទិញអាហារសមុទ្រដ៏ធំបំផុត របស់វៀតណាម

ហាណូយ ៖ សហរដ្ឋអាមេរិកគឺជាអ្នកទិញផលិតផលជលផលដ៏ធំបំផុតរបស់វៀតណាម ក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំ២០២២នេះ ដែលស្មើនឹង ២៣ភាគរយនៃការនាំចេញសរុប។

សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បានឱ្យដឹងថា សហរដ្ឋអាមេរិកបានទិញគ្រឿងសមុទ្រតម្លៃ ជិត ១.១ ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ខែឧសភា កើនឡើង ៦៤ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២១។

ជាការកត់សម្គាល់ អាមេរិកគឺជាអ្នកទិញបង្គាវៀតណាម ធំជាងគេ ក្នុងនោះ
ការនាំចេញបង្គាទៅសហរដ្ឋអាមេរិកបានកើនឡើង ៣២ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៣៩០ លានដុល្លារ។ រីឯការនាំចេញត្រីធូណាទៅសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងគឺដល់ ២៥១ លានដុល្លារ។ ការនាំចេញ ត្រីប៉ាងហ្គាស (Pangasius) របស់វៀតណាម ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៣១ ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែត្រីប្រភេទនេះ វៀតណាមនាំទៅចិនច្រើនជាងគេបង្អស់។

VASEP បានប៉ាន់ប្រមាណថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកត្រូវបានកំណត់ថា នឹងឈានដល់ចន្លោះពី ២.៤ ទៅ ២.៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២នេះ កើនឡើង ២៥ ភាគរយ បើធៀបនឹងឆ្នាំមុន ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner