ថៃគ្រោងធ្វើផ្លូវឡានក្រុងទៅឡាវ និងវៀតណាម
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ រាជរដ្ឋាភិបាលថៃកំពុងធ្វើផែនការបង្កើតផ្លូវរថយន្តក្រុង ភ្ជាប់ទៅប្រទេសឡាវនិងវៀតណាមជាផ្នែកមួយនៃការជំរុញវិស័យទេសចរណ៍។
ផ្លូវឡានក្រុង ប្រវែង៣០០គីឡូម៉ែត្រនេះនឹងភ្ជាប់ពីខេត្ត Nakhon Phanom ភាគខាងជើងប្រទេសថៃ ទៅទីប្រជុំជន Thakhek ភាគខាងត្បូងប្រទេសឡាវ និង ខេត្ត Ha Tinh តំបន់ភាគ កណ្តាលប្រទេសវៀតណាម ។នេះបើតាមការចេញផ្សាយរបស់ The Laotian Times ។
ក្រសួងដឹកជញ្ជូនថៃបានបញ្ជាក់ថ្មីៗនេះថា ខ្លួនកំពុងព្យាយាម ពន្លឿនដំណើរការបើកផ្លូវ រួមទាំងស្នើឱ្យឡាវធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំក្រុម ការងារត្រីភាគីលើកទីពីរឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន ដើម្បីពិភាក្សាអំពីគំរូសេវាកម្ម និងធ្វើកិច្ចព្រមព្រៀង ជាផ្លូវការ៕
ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/photo_2022-06-27_10-11-36.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_10-11-38.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_10-11-39.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_10-11-43.jpg)
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ