ស្ត្រីមានគភ៌ប្រាំបីខែបានស្លាប់ដោយសារន្ទះបាញ់ពេលអង្គុយឆ្កឹះខ្យងស្ងោរនៅក្រោមដើមព្រីង

បន្ទាយមានជ័យ៖ស្ត្រីម្នាក់ដែលមានផ្ទៃពោះប្រាំបីខែផង បានបាត់បង់ ជីវិត ដោយសាររន្ទះបាញ់ ក្នុង ពេល អង្គុយឆ្កឹះខ្យងស្ងោរនៅក្រោមដើមព្រីង មុខផ្ទះ កាលពីម៉ោងជាង៤រសៀលថ្ងៃទី ២៦ខែមិថុនា នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ បាន លី អាយុ៤៤ឆ្នាំ ប្តីឈ្មោះ ងួន មិត្ត អាយុ៤៥ឆ្នាំ មានកូនស្រីប្រុស ស្រី ចំនួនប្រាំនាក់(រាប់ទាំងក្នុងផ្ទៃ៦នាក់) ជាកសិករ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា កូនរបស់សពបានប្រាប់ថា នៅមុនពេល កើតហេតុ ស្រ្តីរងគ្រោះ បានអង្គុយឆ្កឹះខ្យងស្ងោររួចហើយ នៅក្រោម ដើមព្រីងនៅមុខផ្ទះ ដើម្បីទុកយកទៅលក់។ ស្របពេលនោះមេឃ បានធ្លាក់ភ្លៀងលាយឡំ ជាមួយផ្គររន្ទះយ៉ាងខ្លាំង បានបាញ់ចំម្តាយរបស់ ខ្លួន ។ចំណែករូបគេមិនមានរងគ្រោះថ្នាក់នោះទេ គ្រាន់តែហឹងត្រចៀក។

មន្ត្រីនគរបាលបានបញ្ជាក់បន្ថែមថាស្ត្រីរងគ្រោះ រងរបួសធ្ងន់ ហើយបានស្លាប់ខណៈពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំទួលពង្រ៕ដោយ៖ភ្នំប្រាក់

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner