គណ​បក្សប្រជាជនកម្ពុជា បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន

យោងតាមលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៦ខែមិថុនា ឆ្នំា២០២២ បង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលជោគជ័យយ៉ាងត្រចះត្រចង់ និងគ្រប់គ្រងអាសនៈមេឃុំស្ទើតែទាំងអស់នៅទូទាំងប្រទេស។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយ និងបានឆ្លើយតបទៅនឹងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបង្កើតឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ រហូតដល់ពេលបច្ចុប្បន្ន  ក្នុងការបម្រើនូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។  

ការបោះឆ្នោតកន្លងទៅនេះ បានបង្ហាញពីគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា ដែលគិតគូរច្បាស់លាស់ បម្រើ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនយ៉ាងពិតប្រាកដ។ នេះមានន័យថាគណបក្សប្រជាជនកម្ពុជា «ហ៊ានថានិងហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ»។

រយៈពេល៧១ឆ្នាំ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ប្រទេសប្រាកដនិយមគ្រប់ដំណាក់កាល និងប្រែប្រួលតាមប្រវត្តិសាស្រ្ត។ គោលនយោបាយរបស់គណបក្ស តែងតែផ្តល់ផលប្រយោជន៍ ពិតប្រាកដជូនដល់ប្រជាជន និងធ្វើឱ្យប្រទេសវិវត្តន៍ ដូចជា៖ បានចូលរួមទាមទារនិងការពារឯករាជ្យជូនជាតិមាតុភូមិ (១៩៥៣-១៩៧០) ប្រឆាំងនឹងបនក្បត់ចក្រព័ទ្ធនិយម (១៩៧០-១៩៧៥) តស៊ូរំដោះជាតិពីបនប្រល័យពូជសាសន៍ (៧ មករា ១៩៧៩) កសាងប្រទេសពីបាតដៃទទេ ការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាម កសាងនិងការពារសន្តិភាព និងដឹកនាំឲ្យប្រទេសមានការរីកចម្រើនជាលំដាប់។

លទ្ធផលជាក់ស្តែងបាន បង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាលើសលុប បានជឿទុកចិត្ត និងបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា គ្រប់ពេលបោះឆ្នោតទាំងអស់ ហើយបានអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា ដែលកើតឡើងដោយប្រជាជន ដើម្បីប្រជាជន កន្លងមកនេះ បានដឹកនាំស្ថាប័នកំពូលជាតិ រាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន និងមានលទ្ធភាពពេញលេញក្នុងការបម្រើប្រជាពលរដ្ឋ ការពារថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ។

ប្រជាជនកម្ពុជា ពិតជាបានជ្រាបច្បាស់ពីសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជាបាន សម្រេចក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញ ដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយដោយសារតែកត្តាសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីកសាងប្រទេសឱ្យមានការរីកចម្រើន។

ជាមួយសន្តិភាពនៅកម្ពុជា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វវង់ ជាង៧%ជារៀងរាល់ឆ្នាំ រយៈពេល ២០ ឆ្នាំជាប់ៗគ្នា។ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនខ្លាំង ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកើនឡើង ព្រមទាំងបានកសាងកម្ពុជាមួយរឹងមាំ និងបង្ក់នកិត្យានុភាពជាតិខ្ពង់ខ្ពង់ ក្លាយជាប្រទេសស្មើសិទ្ធិនិងស្មើភាពជាមួយបណ្តាប្រទេសនានា នៅលើសកលលោក។

ឈរលើមូលដ្ឋានប្រវត្តិសាស្រ្តមួយទៀត កម្ពុជាគេចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។ ក្រោមការដឹកនាំ ងដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្កើនភាពស៊ាំនៅក្នុងសង្គមកម្ពុជាយ៉ាងរាំងមាំ កសាងខឿនការពារសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋ តាមរយៈនយោបាយវ៉ាក់សាំងចាក់ជូនប្រជាជលរដ្ឋដោយឥតគិថ្លៃ។ កម្ពុជាបានក្លាយជាប្រទេសលេខ២លើពិភពលោក ក្នុងការបើកដំណើរការប្រទេសប្រកបដោយសុវត្ថិភាព និងរយៈពេលជាង១ខែកន្លងមក កម្ពុជាគ្មានការឆ្លងជំងឺកូវីដ-១៩ និងគ្មានអ្នកស្លាប់ដោយសារជំងឺនេះទៀតឡើយ។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ នឹងកើនឡើងក្នុងរង្វង់ ៥,៣% នៅឆ្នាំ២០២២ និង៦,៥%នៅឆ្នាំ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញនិងលំហូរវិនិយោគផ្ទាល់ពីបរទេស។ ការព្យាករណ៍នេះ គឺផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ អនុញ្ញាតឲ្យបើកប្រទេសឡើងវិញសម្រាប់ពាណិជ្ជកម្មនិងទេសចរណ៍ ។

មរតកដ៏មានតម្លៃរបស់យើងទាំងអស់គ្នាដែលបានកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា បានបង្ហាញពីឧត្តមភាពនៃការដឹកនាំរបស់គណបក្ស ដើម្បីប្រជាជននិងប្រទេសកម្ពុជា មានអនាគតដ៏រុងរឿង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner