ជនស្ស័យ ៤៨នាក់ ត្រូវបានចាប់ខ្លួន ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស ថ្ងៃទី២៦ ខែមិថុនា

អត្ថបទដោយ៖
ងីម ឆៃហួត

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៤៨នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន ១៧ករណី នៅទូទាំងប្រទេស ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ។

ក្នុងចំណោមជនសង្ស័យទាំង ៤៨នាក់ រួមមាន ករណីជួញដូរ ៧ករណី ឃាត់ខ្លួនមនុស្សចំនួន ២០នាក់ (ស្រីម្នាក់) ករណីដឹកជញ្ជូន រក្សាទុកចំនួន ៣ករណី ឃាត់មនុស្សចំនួន ៦នាក់ (ស្រីម្នាក់) ករណីប្រើប្រាស់ ៧ករណី ឃាត់មនុស្សចំនួន ២២នាក់។ ចំពោះ វត្ថុតាងដែលចាប់យកបានសរុបរួមមាន ថ្នាំមេតំហ្វេតាមីន (Ice) ស្មើនឹង ២៣,៨០ក្រាម និង ១កញ្ចប់តូច, ថ្នាំកេតាមីន (Ke) ស្មើនឹង ០,៣៣ក្រាម, ថ្នាំអ៊ិចស្តាស៊ី (mdma) ស្មើនឹង ០,១២ក្រាម ។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងដោយ ៧អង្គភាព បានចូលរួមបង្ក្រាប មាននគរបាល ៥អង្គភាព ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ ៤ករណី ឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ប្រើប្រាស់ ៥ករណី ឃាត់មនុស្សចំនួន ១១នាក់ (ស្រីម្នាក់) ចាប់យកថ្នាំញៀន Ice ៤,៨៤ក្រាម, Ke ០,៣៣ក្រាម និង MDMA ០,១២ក្រាម ។

សូមបញ្ជាក់ថា នៅខេតត្តបាត់ដំបង សមត្ថកិច្ចបានបង្ក្រាបករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១នាក់។ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាបបានករណីរក្សាទុកថ្នាំញៀន ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១នាក់ ចាប់យកញៀន ប្រភេទ Ice ១កញ្ចប់តូច ។ ខេត្តកណ្តាល សមត្ថកិច្ចបង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ករណីរក្សាទុកថ្នាំញៀន ១ករណី ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ និងអនុវត្តដីកា ១ករណី ចាប់ខ្លួនមនុស្សចំនួន ១នាក់ ចាប់យកថ្នាំញៀន Ice ១១,១៧ក្រាម និង១កញ្ចប់តូច។ ខេត្តសៀមរាប បង្ក្រាបបានករណីរក្សាទុក ១ករណី ឃាត់ខ្លួនមនុស្សចំនួន ២នាក់ ករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១០នាក់(ស្រី ១នាក់) ចាប់យកថ្នាំញៀនប្រភេទ Ice ៤,១៧ក្រាម ។

សម្រាប់កម្លាំងកងរាជអាវុធហត្ថ ២អង្គភាព គឺនៅកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀន ១ករណី ឃាត់ខ្លួនមនុស្សចំនួន ២នាក់ ចាប់យកញៀនប្រភេទ Ice ២,២៦ក្រាម និងខេត្តព្រះសីហនុ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ចាប់យកថ្នាំញៀន ប្រភេទ Ice ១,៣៦ក្រាម ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner