ថ្លែងនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ស្តីពីអ៊ុយក្រែន លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិន
អត្ថបទដោយ៖
AMS OneMinute
ថ្លែងនៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ស្តីពីអ៊ុយក្រែន លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថាការបញ្ជូនអាវុធឱ្យអ៊ុយក្រែនមិនត្រឹមតែបញ្ឆេះកំហឹងជម្លោះកាន់តែធ្ងន់ធ្ងរនោះទេ តែវាអាចបង្កជាវិបត្តិមនុស្សធម៌កាន់តែធំធេង និងឆក់យកជីវិតជនស្លូតត្រង់កាន់តែច្រើន។
សហគមន៍អន្តរជាតិគួរតែធ្វើការរួមគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍ ពន្លត់ភ្លើងជម្លោះ និងសម្រួលដល់ការចរចាសន្តិភាព និងសម្រេចឱ្យបាននូវបទឈប់បាញ់។
ប្រេសិតចិនបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមិនត្រូវក្លាយជាកន្លែងគ្មានច្បាប់សម្រាប់ការផ្សព្វផ្សាយការស្អប់ខ្ពើម និងញុះញង់ឱ្យមានអំពើហិង្សានោះទេ។
![](https://asset.ams.com.kh/central/media/photo_2022-06-25_17-30-29.jpg)
ប្រភព៖ CGTN