Monaco បញ្ចប់ការផ្ទេរ £15 លានសម្រាប់តារាជប៉ុនរបស់ Liverpool

ក្រុម MONACO ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Liverpool នាំយកកីឡា Takumi Minamino ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 15 លានផោន។​

ខ្សែបម្រើប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះស្ថិតក្រោមការដឹកនាំរបស់លោក Jurgen Klopp ចាប់តាំងពីបានមកដល់ទឹកដី Anfield ក្នុងឆ្នាំ ២០២០។ ក្នុងរយៈពេលពីររដូវកាលកន្លះជាមួយ Liverpool រូបគេបានបង្ហាញខ្លួនចំនួន ៥៣ ប្រកួត ដោយស៊ុតបញ្ចូលទី ១៤ គ្រាប់ និង Assist ៣ ដង។

កាលពីរដូវកាលមុន Minamino លេងបានតែ១១ប្រកួតនៅ Premier League ជាហេតុនាំអោយខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពី Merseyside ដើម្បីស្វែងរកឱកាសក្នុងការបង្ហាញខ្លួនបន្ថែមទៀតនៅក្នុង Ligue 1៕ ប្រភព ៖ The Sun ដោយ៖ សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner