ថៃទទួលភ្ញៀវបរទេសជាង ២លាននាក់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២

បាងកក៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបាននិយាយ នៅថ្ងៃទី២៧ មិថុនានេះថា ប្រទេសថៃបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសប្រហែល ២.០៣លាននាក់ នៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខណៈដែលការរឹតបន្តឹងជំងឺរាតត្បាតជាច្រើនត្រូវបានបន្ធូរបន្ថយ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោកស្រី Traisuree Traisoranakul បានអះអាងតាមរយៈនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ការព្យាករណ៍របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ។

មុនពេលមានកូវីដ ប្រទេសថៃត្រូវបានទៅទស្សនាដោយមនុស្សប្រហែល៤០ លាននាក់ នៅឆ្នាំមុន ពេលផ្ទុះកូវីដ១៩ ហើយឥឡូវនេះបានលុបចោលការទប់ស្កាត់ភាគច្រើន៕ ប្រភព៖បាងកកប៉ុស្តិ៍ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner