ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រគល់ម៉ាស៊ីន កាំរស្មីអ៊ិក្សប្រភេទឌីជីថលចំនួនប្រាំមួយបម្រើឱ្យការប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា

ភ្នំពេញ៖ ម៉ាស៊ីនកាំរស្មីអ៊ិក្សប្រភេទឌីជីថល ទំនើបចំនួនប្រាំមួយ ម៉ាស៊ីន ដែលជាជំនួយរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍអន្តរជាតិ ឬ យូអេសអេអាយឌី(USAID) បានប្រគល់ជូនដល់ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) សម្រាប់ ប្រគល់បន្តដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ដែលគាំទ្រសកម្មភាពអនុវត្តគម្រោង គំនិតផ្តូចផ្តើមនៃចលនាសហគមន៍ ដើម្បីបញ្ចប់ជំងឺរបេង (ខំមីត) តាមរយៈអង្គការខាណា (KHANA)។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្រោម វត្តមាន លោកវេជ្ជបណ្ឌិត ហ៊ុយ សិរីវឌ្ឍនៈ អគ្គរងនាយក បច្ចេកទេស សុខាភិបាល នៃក្រសួងសុខាភិបាល, លោកស្រី Erin Nicholson នាយិកាបេសកម្មស្តីទី របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ អន្តរជាតិ ក្នុងការពន្លឿនការឆ្លើយតបទៅនឹងជំងឺរបេង និងការចូលរួម ផ្តល់ការគាំទ្ររបស់សហរដុ្ឋអាមរិក ព្រមទាំងប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនផងដែរ។

លោកស្រីនាយិកាបេសកកម្មស្ដីទីរបស់យូសេដបានថ្លែងថា៖ «ម៉ាស៊ីន កាំរស្មីអិក្ស ដែលប្រគល់ជូនថ្ងៃនេះនឹងជួយ កម្មវិធីជាតិក្នុងការស្វែង រកអ្នកសង្ស័យជំងឺរបេង ដែលបាត់ដាននៅក្នុងសហគមន៍ និងជួយធ្វើ ឱ្យសុខភាពរបស់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះដោយសារជំងឺនេះ មានភាពប្រសើរឡើង»។

លោកស្រីបន្ថែមថា «ការលុបបំបាត់ជំងឺរបេង គឺជាអាទិភាពសកល ហើយទីភ្នាក់ងារយូអេសអេអាយឌី មានមោទនៈភាពក្នុងការគាំទ្រដល់ការប្តេជ្ញា ចិត្តរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចប់ជំងឺរបេង នៅកម្ពុជាឱ្យបាន ត្រឹមឆ្នាំ២០៣០«។

លោកវេជ្ជបណ្ឌិត ហ៊ុយ សិរីវឌ្ឍនៈ បានគូស បញ្ជាក់ ថា «ការគាំទ្រ របស់យូអេសអេអាយឌី ដល់ NTP មានគោលបំណងនាំយកការធ្វើ រោគ វិនិច្ឆ័យកាន់តែលឿន និងត្រឹមត្រូវទោជិតសហគមន៍ ដែលនឹងចូល រួមចំណែកក្នុងការស្វែងរកការបាត់ដាន ដើម្បីបញ្ចប់ជំងឺរបេង និងលើកកម្ពស់វិបុលភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់»។

បើតាមលោកវេជ្ជបណ្ឌិត បានបន្ថែមថា ដើម្បីសម្រេចបាននូវ គោលដៅនេះសកម្មភាពគាំទ្រ របស់យូអេសអេអាយឌី កំពុងបង្កើនការ ស្វែងរកករណី ជំងឺរបេងតាមរយៈគម្រោងនានា ដូចជាគម្រោង គំនិតផ្តួចផ្តើមចលនាសហគមន៍ ដើម្បីបញ្ចប់ជំងឺរបេង ដែលងត្រូវ បានគេស្គាល់ផងដែរថា COMMIT។

លោកបន្តថា ម៉ាស៊ីនកាំរស្មីអ៉ិក្ស ចល័តទាំងនេះនឹងត្រូវបានដាក់ឱ្យ ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបង្អែកសាធារណៈ ដើម្បីស្វែងរកករណី ជំងឺរបេងតាមសហគមន៍ នៅក្នុងស្រុកប្រតិបត្តិចំនួន១០ ដែលមិនសូវ មានការឧបត្ថម្ភគាំទ្រ។ ទីភ្នាក់ងារយូអេសអេអាយឌី នឹងគាំទ្រដល់ការ ដំឡើង កម្មវិធីបញ្ញាសិប្បនិមិត្ត (Artificial intelligence) ដល់ម៉ាស៊ីន កាំរស្មីអ៉ិក្សទាំងនេះ ដែលនឹងរកមើលរោគរបេងតាមប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយបន្ទុកការងាររបស់ អ្នកបច្ចេកទេសកាំរស្មីអ៉ិក្ស និងធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យជំងឺរបេង។ លើសពីនេះទៅទៀត ម៉ាស៊ីនទាំងនេះដើរតួរយ៉ាងសំខាន់ ក្នុងការសិក្សា អត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទីបី ដែលនឹងប្រព្រឹត្តទៅ នៅចុង ឆ្នាំនេះ៕ ងែ៉ត ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner