សហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជាគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ៖ សហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា «កែវភ្នែក យុត្តិធម៌»បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តិទៅកាល ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ។

ការថ្លែងគាំទ្រលទ្ធផលបោះឆ្នោត ដែលរៀបចំដោយគណកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៍មាន ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាវិទ្យាស្ថានជាតិអប់រំ ដឹកនាំដោយលោក សាខុន ប៉ូរិន អនុប្រធានសហព័ន្ធនិស្សិតបញ្ញវន្ត ប្រជាធិបតេយ្យកម្ពុជា បានបញ្ជាក់ថា ទាក់ទងនឹងដំណើរការនៃ ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នេះក្នុងនាមជាក្រុមអ្នក អង្កេតការណ៍ជាតិ សហព័ន្ថនិស្សិត បញ្ញាវ័ន ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» បានយកចិត្តទុកដាក់ខ្ពស់ចូលរួមពិនិត្យ តាមដាន ចាប់ពីថ្ងៃឃោសនា រកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងការត្រួតពិនិត្យ សន្លឹកឆ្នោត ឃើញថា នៅគ្រប់នីតិវិធីនីមួយៗសម្រាប់ដំណើរការ នៃការ បោះឆ្នោតបានប្រព្រឹត្តទៅ យ៉ាងត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងស្រប តាមច្បាប់ ជាពិសេសគឺការប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្សដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកសង្កត់បន្ថែមថា «សហព័ន្ធនិស្សិត បញ្ញវន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» សូមប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្រកាសលទ្ធលទ្ធផលផ្លូវការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ»។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនដែលបានចោទប្រកាន់ថាការបោះឆ្នោត មិនត្រឹមត្រូវ និងមិនតម្លាភាព ត្រូវបានលោកអនុប្រធានសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ក្នុងការអង្កេតការណ៍របស់សហព័ន្ធនិស្សិត សង្កេត ឃើញថា នៅតាមការិយាល័យនីមួយៗ សុទ្ធតែមានតំណាងគណបក្ស នីមួយៗនៅក្នុងការិយាល័យបោះឆ្នោតទាំងនោះ។

គួរបញ្ជាក់ថា ទាក់ទងនឹងដំណើរការនៃការបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សាឃុំសង្កាត់ នេះ ក្នុងនាមជាក្រុមអ្នកសង្កេតការណ៍ជាតិ សហព័ន្ធនិស្សិត បញ្ញវន្តប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» បានដាក់អ្នកស្ម័គ្រចិត្តអ្នកអង្កេតការណ៍មកពីបណ្តាគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជន សរុបចំនួន ១។០៥៨នាក់ ដើម្បីចូលរួមសង្កេត ការណ៍នៅទូទាំង ២៥ រាជធានី ខេត្ត និងមានក្រុមចល័ត ១០ នាក់ដើម្បីចុះពិនិត្យមើលនៅតាមទីតាំងនានា ក្នុងរាជធានីភ្នំពេញ។ ជាមួយនិងការការសង្កេតការណ៍នេះដែរ សហព័ន្ធនិស្សិតក៏បាន កត់ត្រាជារបាយការណ៍ ដែលបានមកពីការអង្កេតការណ៍ តាមមូលដ្ឋានជាក់ស្តែង ដែលអ្នកសង្កេតបានទៅដល់ផងដែរ។

ជាមួយគ្នានេះដែរ សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» សូមចូលរួមអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ នៃបណ្តាគណបក្ស ដែលទទួលបានជ័យជម្នះ សង្កាត់ ក្នុងការបោះឆ្នោត កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីដឹកនាំអភិវឌ្ឍនៅតាមមូលដ្ឋាន ឃុំសង្កាត់ សម្រាប់រយៈពេល៥ ឆ្នាំតទៅមុខទៀត ៕ ដោយ៖ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner