ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងស្រុកកងមាស

កំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចាត់កំលាំផ្នែករដ្ឋបាលជលផលកងមាស ឱ្យចុះត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើតាមកម្មវិធីស្មាតធូល (Smart Tools) បានចំនួន ១៧ ចំណុច ៖

  • ឧបករណ៍នេសាទដែលមានកាអនុញ្ញាត ចំនួន ១៦ចំណុច
  • ឧបករណ៍ដែលមិនមានការអនុញ្ញាតចំនួន ១ចំណុច ក្នុងនោះបានកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ស្តីពីជលផលបានចំនួន ១ករណី និងរុះរើបំផ្លាញចោល វត្ថុតាងនៃបទល្មើសរួមមាន ៖
    -ឧបករណ៍លូស្បៃមុងចំនួន ០១មាត់
    -របាំងលូស្បៃមុងប្រវែង ១០ម៉ែត្រ
    -បង្គោលចម្រឹងចំនួន ១០ដើម នៅចំណុចតាមដងទន្លេមេគង្គ ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម ៕ ដោយ ៖ លី ពៅ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner