ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចាត់វិធានការណ៍សំខាន់ៗនៅក្នុងពេលនេះ ពីព្រោះភាពខាតបង់អាចនឹងកើតឡើង។ លើសពីនេះ បញ្ហាក៏នឹងមានរូបរាងច្បាស់លាស់ ផងដែរ។ លើសពីនេះចំពោះការសម្រេចចិត្តនានា គួរតែត្រូវធ្វើដោយប្រុងប្រយ័ត្នជាទីបំផុត ពិសេសត្រូវរំពឹងលទ្ធផលវែងឆ្ងាយទើបជាការល្អប្រសើរជាង។ បង្កើនសមត្ថភាពបញ្ហា និង ការទូត។ ក្រៅពីនេះ ទំនងជានៅថ្ងៃនេះ អ្នកអាចដោះស្រាយជម្លោះសម្រាប់ជាប្រយោជន៍ ផ្ទាល់ខ្លួន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលវេលាសម្រាប់ធ្វើកិច្ចការជា មួយនឹងឯកសារ ឬផ្តោតលើការសរសេរឯកសារ និងរបាយការណ៍នានា។ សូមសាកល្បងធ្វើ ការងារឲ្យបានតូចល្មមដែលអាចធ្វើទៅបានជាមួយមិត្តរួមការងារ ក៏ដូចជាអតិថិជន ពីព្រោះ ជម្លោះអាចនឹងកើតឡើងទៅបាន។ ក្នុងពេលនេះសូមកុំបង្ហាញភាពនឿយហត់ ឬការខកចិត្ត ជាមួយនឹងលទ្ធផលការងារ ពីព្រោះនៅក្នុងអំឡុងពេលបំពេញការងារស្ថានភាពអាចនឹង ផ្លាស់ប្តូរទៅរកភាពល្អប្រសើរឡើងវិញ។ ក្រៅពីនេះ លោកអ្នកអាចមានភាពស្មុគ្រស្មាញខ្លះ ក្នុងការធ្វើទំនាក់ទំនង ដូច្នេះសូមពិនិត្យឥរិយាបទរបស់ខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងអំឡុងពេលព្រឹក ប្រហែលជាមិន មានអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែសូមកុំបោះបង់ការងារដែលមាននៅក្នុងដៃ ចោលអោយសោះ ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលបន្ទាប់។ កុំធ្វើការបដិ សេធចំពោះការផ្តល់ជូនការងារពីថា្នក់លើ ព្យាយាមបំពេញការងារនោះ ពីព្រោវាជាប្រភព នៃភាពចម្រើនលូតលាស់នៅក្នុងពេលនេះ។ ក្រៅពីនេះ ក៏មិនគួរច្រានចោលការជួយជ្រោម ជ្រែង ឬមតិយោបល់របស់មនុស្សនៅជុំវិញខ្លួនផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគិត គូរពីរបៀបរៀបចំកំណត់គោលដៅឲ្យបានពិតប្រាកដ។ ប្រហែលជាអ្នកគួរតែឈប់សុបិន្ត អំពីការចំណាយពេលវេលាកំសាន្ត ការសម្រាកមុនម៉ោង ឬការពន្យាពេលបំពេញការងារជា ដើម។ ទន្ទឹមនឹងនេះសូមកំណត់ទំហំការងារឲ្យបានសមល្មម ពីព្រោះការងារដែលមានភាព ធំទូលាយ និងមហិច្ចតាលើសលុបមិនមែនជាជម្រើសត្រឹមត្រូវសម្រាប់ពេលនេះទេ ដោយ សារឳកាសដែលអ្នកនឹងត្រូវខាតបង់មានរូបរាងច្បាស់លាស់ណាស់។ ក្រៅពីនេះ ចូរ ចំណាយពេលវេលាពិនិត្យវាយតម្លៃផែនការដើម្បីសម្របនឹងស្ថានភាពថ្មី។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ កាត់បន្ថយការទាមទាររបស់លោកអ្នកជាមួយនឹងមនុស្សនៅកំពុងធ្វើការនៅក្នុងក្រុមជាមួយ គ្នា។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពស្មុគ្រស្មាញ និងរង្គោះរង្គើ។ សូមបន្តការងារជាមួយ នឹងការតស៊ូ អត់ធ្មត់ អនុគ្រោះ និងប្រើប្រាស់ដំណោះស្រាយជាវិធីសាស្រ្តសំខាន់ក្នុងការអនុ វត្តការងារ។ ចូរចងចាំថា លោកអ្នកជាអាជីវករនឹងមានការជួយជ្រោមជ្រែងពីអតិថិជនយ៉ាង ប្រសើរ ប៉ុន្តែក្នុងពេលស្របគ្នា ភាពស្មោះត្រង់របស់អ្នកក៏នឹងត្រូវបានទាមទារជាពិសេសផង ដែរ។ ក្រៅពីនេះ សម្រាប់សេចក្តីសុខក្នុងក្តីស្នេហា មិនគួរធ្វើការសម្រេចចិត្តអ្វីក្នុងពេលនេះ ទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកនឹងអាចសម្រេចទៅបានដោយភាពជោគជ័យ។ លោកអ្នកអាចចូលរួមក្នុងការប្រជុំវែកញែកបានយ៉ាងមានប្រសិទ្ធភាព ដោយសារអ្នកទទួលបានអំណោយផលក្នុងការគិតគូរ និងការគាំទ្រពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះដែរ សូមជឿទុកចិត្តទៅលើបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួន ពីព្រោះរាសីការងារក្នុងថ្ងៃនេះបង្ហាញពីទំនាក់ទំនងទាក់ទងនឹងចំណេះដឹង។ ក្រៅពីនេះ សូមលោកអ្នកយកចិត្តទុកដាក់ក្បែងមាន ជំងឺដង្កាត់មកយាយី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអ្នកអាចចាប់យកការងារទាំងឡាយដែលប្រាថ្នា ប៉ុន្តែគួរបំពេញការងារដែលអ្នកពេញចិត្ត មានទំនុកចិត្ត ឬត្រូវនឹងវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ អ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ធ្វើកិច្ចការឲ្យបានចប់សព្វគ្រប់ ដោយសារអ្នកទទួលបានពេលវេលាច្រើន។ ប៉ុន្តែទោះយ៉ាងនេះក្តី សូមកុំមើលស្រាលស្ថានការណ៍ គួរយកចិត្តទុកដាក់ពិនិត្យភាពប្រែប្រួលជានិច្ច។ ក្រៅពីនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរ ប្រសិនបើអ្នកចែករំលែកពេលវេលាខ្លះសម្រាប់ការដកស្រង់ បទពិសោធន៍ថ្មីៗ ឬការចូលរួម វគ្គបណ្តុះបណ្តាលនានា។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពវិជ្ជមានក្នុងការបំពេញការងារឲ្យទទួលបានជោគជ័យគ្រប់យ៉ាង។ ក្នុងនោះដែរ លោកអ្នកអាចនឹងអាចមានលទ្ធភាពក្លាយជាអ្នកដឹកនាំក្រុមផងដែរ ដូច្នេះសូមកុំខ្លាចក្នុងការទទួលខុសត្រូវ ជឿជាក់ខ្លួនឯង ហើយប្រឈមជាមួយស្ថានភាពខាងក្រៅ។ ថ្ងៃនេះលាភសំណាងរបស់អ្នកទាក់ទងនឹងសម្ភារៈច្រើនជាងលុយកាក់ ដូច្នេះសូមកំណត់ភាពខុសគ្នាក្នុងការរំពឹកទុក។ ទន្ទឹមនឹងនេះ លោកអ្នកអាចធ្វើការចាកចេញពីស្ថានភាពចាស់ និងបញ្ហាដែលធ្លាប់ជាមន្ទិលក្នុងពេលកន្លងមក ទាំងអស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំនើរការទៅជាប្រក្រតី ប៉ុន្តែប្រហែលជាលោកអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចបញ្ចប់ការងារទាំងអស់ក្នុងពេលនេះនោះទេ ដូច្នេះសូជ្រើសរើសការងារអាទិភាព និងចាប់ផ្តើមឲ្យបានរួសរាន់។ លោកអ្នកក៏អាចនឹងចំណាយទុនច្រើនជាងសព្វដង ដូច្នេះអ្នកត្រូវតែមានពត៌មានច្បាស់លាស់ ហើយគួរពិភាក្សាឲ្យច្រើនមុនការជឿជាក់។ ដោយឡែក លោកអ្នកទទួលបានការជួយជ្រោម ជ្រែកយកចិត្តទុកដាក់ពីមនុស្សនៅក្បែរខ្លួន និងរួមទាំងថ្នាក់លើផងដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកបាត់បង់ទាំងកំលាំងចិត្ត និងកំលាំងកាយច្រើន។ កិច្ចការងារមួយចំនួននឹងមានការលំបាក ប៉ុន្តែអ្នកក៏អាចនៅតែទទួលបាន អំណោយផលមួយចំនួនចំពោះការខិតខំប្រឹងប្រែងផងដែរ។ មន្ទិលជាធំរបស់អ្នកគឺទាក់ទង នឹងភាពកកកុញរបស់ការងារដែលមិនទាន់បំពេញ។ ព្យាយាមរៀបចំការងារឲ្យមាន សណ្តាប់ធ្នាប់។ ចំពោះការចាកចេញពីការងារមុនម៉ោង ភាពយឺតយ៉ាវ និងការប្រថុយ ប្រថាន នឹងធ្វើឲ្យអ្នកបាត់បង់ឳកាសច្រើន។ បើទោះបីជាស្ថានភាពថ្ងៃនេះអាចតានតឹងបន្តិចក្តី វានឹងប្រែទៅជាល្អប្រសើរវិញបាន។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក។ ក្នុងនោះក៏សូមចាកចេញជាដាច់ខាតពីស្ថានភាពទ្វេរ មុខទាំងឡាយ ពីព្រោះវានឹងអាចបង្ករគ្រោះធំក្នុងអាជីព។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកប្រកាន់គំនិត និងអាកប្បកិរិយាធម្មតា ហើយត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយមនុស្សដែលនៅក្បែរ។ លើសពីនេះ មិនគួរចូលរួមក្នុងដំណើរផ្សងព្រេងនានា ដែលមានលក្ខណៈមិនច្បាស់លាស់ ឬគួរឲ្យសង្ស័យនោះទេ ពីព្រោះហេតុការណ៍ទាំងនោះអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ក្នុងនោះដែរ ហាមប្រាមដាច់ខាតការបញ្ចេញយោបល់ក្នុងកំរិតតឹងរឹងជាមួយថា្នក់លើ ពីព្រោះឳកាសបង្កើតកំហុសមានច្រើន។ ក្រៅពីនេះ បញ្ហាលុយកាក់ និងការខ្ចីបុលហាក់មានភាពអវិជ្ជ មានច្រើនបំផុត។
ចំណាំ៖
ឆ្នាំទាំង៣ ម្សាញ់ មមែ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាសម្រាប់ការ បង្កើតអាជីពថ្មីៗ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងការជួយជ្រោមជ្រែង យ៉ាងល្អប្រសើរ។