ខេត្តសៀមរាបបន្តប្រគល់អដ្ឋិធាតុទាហានវៀតណាមដែលពលិជីវិតក្នុងអតីតកាលសង្គ្រាម (Video Inside)
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន២៣ទៀត ត្រូវបានប្រគល់ ជូនភាគីវៀតណាម ដើម្បីនាំទៅប្រទេសកំណើតវិញ ។ ពិធីផ្ទេរប្រគល់អដ្ឋិធាតុនេះ បានធ្វើឡើងនៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងសៀមរាប នាថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២២។
ប្រវត្តិសាស្ត្របានបង្ហាញថាវៀតណាមនិងកម្ពុជាដែលមានព្រំដែនជាប់គ្នាប្រវែង១ពាន់ ២៧០គីឡូម៉ែត្រ មានទំនាក់ ទំនងចងភ្ជាប់ដោយប្រវត្តិសាស្ត្រ, ភូមិសាស្ត្រនិងនយោបាយ។
កងកម្លាំងស្ម័គ្រចិត្តវៀតណាមច្រើនម៉ឺននាក់ បានបាត់បង់ជីវិតលើទឹកដីកម្ពុជាតបតាមការ អំពាវនាវរបស់អតីតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការជួយ រំដោះប្រជាពលរដ្ឋនិងទឹកដីក្រោមអំពើ កាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
របាយការណ៍របស់តំបន់ប្រតិបត្តិការសឹករងសៀមរាប, ការជួយស្វែងរកអដ្ឋិធាតុទាហាន វៀតណាមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីឆ្នាំ២០០៣មកដល់ខែមិថុនា ឆ្នាំ២០២២ បានចំនួន៩៤០អដ្ឋិធាតុហើយនៅជំហាន២ នៃដំណាក់កាលទី២១ដែលចាប់អនុវត្តពីថ្ងៃទី២១ ខែកុម្ភៈមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ប្រធានក្រុមការងារអង្គភាព K71 យោធភូមិភាគទី៧ ខេត្តតៃនិញ លោកវរសេនីយ៍ឯកបម្រុង ង្វៀង ដឹកថឹង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តសៀមរាប ដែលបាន សហការល្អជាមួយក្រុមការងារអង្គភាព K71 របស់វៀតណាម ក្នុងការស្វែងរុករកនិងធ្វើមាតុ ភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមទទួលបានលទ្ធផលល្អ។