ស្ដ្រីម្នាក់ស្លាប់ ដោយគ្រោះរន្ទះបាញ់ នៅខេត្ដមណ្ឌលគិរី (Video Inside)

ស្ត្រីម្នាក់នៅខេត្ដមណ្ឌលគិរី បានស្លាប់ភ្លាមៗ ដោយរន្ទះបាញ់ ខណៈពេលដែលកំពុងប្រើចប កាយអាចម៍ដី ដើម្បីកុំឱ្យទឹកហូរចូលផ្ទះ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ សមត្ថកិច្ចមូលដ្ឋាន បានថ្លែងថាហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី២៦ខែមិថុនា ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ នៃស្រុពេជ្រាដា។

ជនរងគ្រោះមានឈ្មោះ សុខ គង់ អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរ ។ គ្រោះធម្មជាតិរន្ទះបាញ់ តែងសម្លាប់ពលរដ្ឋខ្មែរច្រើនសិបនាក់ក្នុងមួយឆ្នាំៗ។ មន្ត្រីគ្រប់គ្រង គ្រោះមហន្តរាយ បានថ្លែងថា រយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ បាតុភូតរន្ទះបាញ់បានកើត ឡើង៤៦លើក និងបានសម្លាប់មនុស្ស២២នាក់ និងរបួស ចំនួន១៧នាក់។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះ  បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀត ខណៈកម្ពុជា បានទទួលរង នូវឥទ្ធិពលពីជ្រលង នៃប្រព័ន្ធ សម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើង ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹង ខ្យល់មូសុងនិរតីបក់ក្នុង ល្បឿនពីមធ្យម ទៅបង្គួរ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner