មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនតម្លៃជាង ៥០០លានដុល្លារ

ណៃពិដោ ៖ អាជ្ញាធរមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនបានដុតបំផ្លាញគ្រឿងញៀនដែលមានតម្លៃជាងកន្លះពាន់លានដុល្លារ ។ ការដុតបំផ្លាញគ្រឿងញៀននេះធ្វើឡើង កាលពីចុងសប្តាហ៍ ដែលមីយ៉ាន់ម៉ាថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងលុបបំបាត់សម្រាប់ទិវាគ្រឿងញៀនពិភពលោក ខណៈដែលអង្គការសហប្រជាជាតិព្រមានថា ការផលិតមេតំហ្វេតាមីននៅក្នុងតំបន់កំពុងឈានដល់កម្រិតកំណត់ត្រា ។

អាជ្ញាធរបាននិយាយថា ហេរ៉ូអ៊ីនជិតពីរតោន និងថ្នាំគ្រាប់ថ្នាំ “យ៉ាបា” ជាង ៦៣០លានគ្រាប់ ត្រូវបានដុតបំផ្លាញចោល នៅក្នុងពិធីនានា ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា ទីក្រុងយ៉ាំងហ្គូន កណ្តាលទីក្រុង Mandalay និងរដ្ឋ Shan នៅភាគខាងជើង ៕ ប្រែសម្រួល៖ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner