ក្រសួងអប់រំបន្តបើកសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញស្ដីពីលទ្ធផលស្រាវជ្រាវចំនួន ០៥ ប្រធានបទ ដែលជាសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១

ភ្នំពេញ ៖ នាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញស្តីពី ប្រលទ្ធផលស្រាវជ្រាវចំនួន០៥ ប្រធានបទដែលជាសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ ប្រធានអនុប្រធានការិយាល័យ និងដៃគូអភិវឌ្ឍនៅថ្ងៃទី២៧ ខែ មិថនា ឆ្នាំ២០២២ ។

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវចំនួន ០៥ ប្រធានបទនេះ មានដូចខាងក្រោម៖
១- ការរៀនបែបចម្រុះ ការអនុវត្ត បញ្ហាប្រឈម និងលទ្ធភាព នៅក្នុងសាលាមធ្យមសិក្សាធនធាននៅក្នុងប្រទេសកម្ពុជា
២- កត្តាជះឥទ្ធិពលលើការជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ និងសង្គមនៅកម្រិតមធ្យមសិក្សាទុតិយភូមិ
៣- ការសិក្សាពីការអនុវត្តលិខិតបទដ្ឋាន ឬសេចក្ដីណែនាំពាក់ព័ន្ធនឹងការលើកកម្ពស់ស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់ក្រោមជាតិ
៤- ការពង្រឹងសមត្ថភាពសម្របខ្លួន និងប្រព័ន្ធភាពធន់ឆ្លើយតបនឹងផលប៉ះពាល់រយៈពេលខ្លី និងវែងសម្រាប់ការអប់រំមធ្យមសិក្សាចំណេះទូទៅនៅកម្ពុជា
៥- តំណាងស្ត្រី ក្នុងការបង្រៀន ការដឹកនាំ និងការគ្រប់គ្រង នៅសាលាមធ្យមសិក្សាទុតិយភូមិ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner