សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ចូនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទៅតុលាការ នៅព្រឹកនេះ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥នាក់ សកម្មខាងឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូននាំខ្លួនទៅស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ។

ជនសង្ស័ងទាំង ៥នាក់ ទី១-ឈ្មោះ អុិន ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះ ម៉ន ម៉េងឡុង ហៅរ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី៣-ឈ្មោះ ង៉ែត តុលា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី៤-ឈ្មោះ ហៃ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ទី៥-កែវ ហេងលាប ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលេីនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី១ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌរហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមិថុនានេះ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner