សិង្ហបុរីកំពុងប្រឈមមុខនឹងការខ្វះខាតសាច់មាន់ក្នុងទីផ្សារ បន្ទាប់ពីប្រទេសម៉ាឡេស៊ីដែលជាប្រទេសជិតខាង បានហាមឃាត់ការនាំចេញសាច់មាន់ទៅកាន់ប្រទេសសិង្ហបុរីចាប់ពីដើមខែមិថុនា ២០២២តទៅ

អត្ថបទដោយ៖
AMS OneMinute

បម្រាមនេះ បានកើតឡើងដោយសារតែរដ្ឋាភិបាលម៉ាឡេស៊ីកំពុងព្យាយាមដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់សាច់មាន់ក្នុងស្រុក ដែលបានជំរុញឱ្យតម្លៃសាច់មាន់ក្នុងប្រទេសម៉ាឡេស៊ីកើនឡើងជាអតិបរមា។

បច្ចុប្បន្ន ១/៣ នៃចំនួនមាន់នៅសិង្ហបុរី គឺពឹងផ្អែកទៅលើម៉ាឡេស៊ី។ តម្លៃសាច់មាន់ក្នុងប្រទេសសិង្ហបុរីបានកើនឡើងជាលំដាប់ ក្រោយការអនុវត្តនៃបម្រាម ដែលនេះបានធ្វើឱ្យអាជីវករលក់ដូរ និងម្ចាស់តូបលក់បាយមាន់ក្នុងទីក្រុងមួយចំនួន បានជួបប្រទះនឹងបញ្ហាប្រឈម។

លោក Daniel Tan ម្ចាស់តូបលក់បាយមាន់ថាគាត់គ្មានអ្វីលក់ដូរទៀតទេបើសិនបម្រាមនេះនៅតែបន្ដ។

ប្រភព៖ SCMP

ads banner