កម្ពុជារៀបចំបុណ្យសមុទ្ទសាឡើងវិញនៅខេត្តព្រះសីហនុ (Video Inside)

កម្ពុជានឹងរៀបចំបុណ្យសមុទ្ទរបស់ខ្លួនសាឡើងវិញ ក្រោយការអាក់ខានកន្លងមកដោយសារ តែវិបត្តិកូវីដ១៩។ បុណ្យសមុទ្រក្នុងឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំធ្វើឡើងនៅក្នុងខេត្តព្រះសីហនុ។

កម្ពុជាទោះបីបានបើកដំណើរការសេដ្ឋកិច្ចជាតិរបស់ខ្លួនសាឡើងវិញកាល ពីដើមខែវិច្ឆិកា ឆ្នាំ២០២១, ការរៀបចំបុណ្យសមុទ្ទដែលតែងធ្វើវេលាចុងឆ្នាំ២០២១ ត្រូវបានលើកពេល។ ទោះ ជាយ៉ាងណាក្តីនាវេលាចុងឆ្នាំ២០២១នោះ ក្នុងក្រុងព្រះសីហនុជាប់មាត់សមុទ្ទ កម្ពុជាបានធ្វើ ជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១, កម្ពុជានៅបានរៀបចំការប្រកួត កីឡាទូកក្ដោងជើងឯកអាស៊ានរយៈពេល៣ថ្ងៃ និងកម្ពុជានៅបានរៀបចំដោយជោគជ័យ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក្នុងខែមករាឆ្នាំ២០២២ ថែមទៀត។

យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បុណ្យសមុទ្រនាពេលចុងឆ្នាំនៅក្នុង ខេត្តព្រះសីហនុ នឹងរៀបចំ ធ្វើរវាងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដែលពិធីនោះ នឹងស្ថិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

លោករដ្ឋមន្ត្រីនៅបានបញ្ជាក់បន្ថែមទៀតថា នាចុងឆ្នាំ២០២២នេះ ផងដែរ, បុណ្យសមុទ្ទ របស់កម្ពុជា នឹងប្រព្រឹត្តទៅស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំមហាសន្និបាតក្លឹប ឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក  ដែលនឹងមានរវាង ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើ ទឹកដីខេត្តព្រះសីហនុផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner