រដ្ឋបាលរាជធានីថ្លែងថាបាតុកម្មខុសច្បាប់កម្មករណាហ្គាវើលដ៍ បង្កហិង្សាដាក់លើសមត្ថកិច្ច (Video Inside)

រដ្ឋបាលរាជធានីបានថ្លែងថា ការធ្វើបាតុកម្មខុសច្បាប់របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្កហិង្សាដាក់មកលើសមត្ថកិច្ចអាជ្ញាធរ និងបង្កប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

យោងតាមសេចក្តីប្រកាសព័ត៌មាន, បាតុកម្មនារសៀលថ្ងៃទី២៧មិថុនារបស់កម្មករណាហ្គាវើលដ៍ ដែលមានមនុស្សចូលរួមប្រមាណ៧០នាក់ បានធ្វើនាកណ្តាលមហាវិថីសម្តេចសុធារស ដោយពួកគេបាននាំគ្នាដើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអ៊ីអន១ មកដល់ស្តូបនាគ បាញ់ទឹក។

រដ្ឋបាលរាជធានីបានហៅការធ្វើបាតុកម្មនេះ គឺជាការត្រៀមរៀបចំផែនការទុកជាមុនរ​បស់ក្រុមមនុស្សមួយចំនួនដែលពួកគេបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាលភ្ជាប់នូវ ពាក្យស្លោក «កុំយកលុយទិញសិទ្ធិ» ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានី និយាយថាបាតុកម្មពេលនោះ បានឈានដល់ការប្រើអំពើហិង្សាដាក់មកលើសមត្ថកិច្ច បណ្តាលឱ្យ សមត្ថកិច្ចមួយចំនួនរងរបួសស្រាលព្រមទាំងបាត់បង់វិទ្យុទាកទងចំនួន៥គ្រឿង និងនាឡិកាដៃ ចំនួន១គ្រឿង។ រដ្ឋបាលរាជធានីភ្នំពេញ មិនបានចាត់វិធានការឃាត់ខ្លួនអ្នកបង្កហិង្សាល្មើស ច្បាប់នោះឡើយ។

សេចក្តីប្រកាសព័ត៌មានរដ្ឋបាលរាជធានីដដែល បានណែនាំបាតុករត្រូវអនុវត្តនីតិវិធីនៃច្បាប់ ស្តីពីការធ្វើ បាតុកម្មដោយសន្តិវិធីដោយត្រូវជួនដំណឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធរ រាជធានីភ្នំពេញ និងគោរពតាមការណែនាំផ្សេងៗ ព្រមទាំងធ្វើសកម្មភាពសម្តែងមតិនៅទី លានប្រជាធិបតេយ្យ ។

រដ្ឋបាលរាជធានីបានដាស់តឿនក្រុមបាតុករមិនត្រូវប្រើប្រាស់ដងផ្លូវសាធារណៈសម្រាប់ការ ជួបជុំឬដង្ហែរក្បួនដោយខុសច្បាប់, មិនត្រូវបិទផ្លូវសាធារណៈ ដែលបង្កប៉ះពាល់សិទ្ធិអ្នកដទៃ ពិសេសប៉ះពាល់ដល់សន្តិសុខ, សណ្តាប់ធ្នាប់របៀបរៀបរយនិងបង្កការកកស្ទះចរាចរណ៍ និង រំខានដល់ការប្រកបរបរអាជីវកម្ម និងរំខានកិច្ចការប្រចាំថ្ងៃនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដទៃទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner