កម្ពុជា២៤ម៉ោងមិនមានអ្នកឆ្លងជំងឺកូវីដ១៩ទេ (Video Inside)  

តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោងនេះ បានស្ថិតក្នុងចំណុច សូន្យជាដដែល។ តួលេខមិនឆ្លងនេះ មានរយៈពេលចំនួន៥២ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ។

កម្ពុជាបើទោះបីជាអស់ការឆ្លងនិងការស្លាប់ដោយសារជម្ងឺកូវីដ១៩ ប៉ុន្តែការចាក់វ៉ាក់សាំងដូស ដូសមូលដ្ឋាននិងការចាក់វ៉ាក់សាំងដូសជម្រុញ នៅតែបន្តធ្វើជារៀងរាល់ថ្ងៃដើម្បីការបង្កើន ភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំថែមទៀត។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨មិថុនា ក្នុងពិធីរំលឹកទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧១នៃថ្ងៃបង្កើតគណ បក្សប្រជាជនកម្ពុជា សម្តេចនៅតែរំលឹកដល់ពលរដ្ឋទូទាំងប្រទេសត្រូវនាំគ្នាបន្តការចាក់វ៉ាក់សាំងដូសជម្រុញ បន្ថែមទៀតតាមពេលវេលាដែលក្រសួងសុខាភិបាលបានកំណត់។

យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ១៦ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៧ម៉ឺន១ពាន់ ២៦នាក់ ។ នៅទន្ទឹមនឹងការចាក់វ៉ាក់សាំងដូស ទី៥, ការចាក់វ៉ាក់សាំងដូសទី៤ និងទី៣ នៅតែធ្វើជាបន្តបន្ទាប់ដដែល ។

តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២៨ មិថុនា បានកើនដល់ ចំនួន ១៥លាន ៨ម៉ឺន ១ពាន់ ៨១នាក់ ដែលស្មើនឹង ៩៤,២៦ ភាគរយ ។ តួលេខអ្នកចាក់វ៉ាក់ សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៤៨នាក់, ចំណែកតួលេខអ្នក ចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ២ពាន់ ៤៦៥ នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner