ប្រាសាទភ្នំបូកសាងសង់ឡើងនៅសតវត្សទី១០ ក្នុងរាជព្រះបាទយសោវម៌្មទី១
អត្ថបទដោយ៖
AMS OneMinute
ប្រាសាទនេះស្ថិតនៅលើកំពូលភ្នំបូក ក្នុងស្រុកបន្ទាយស្រី និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះមានប្រាង្គធំបី ប្រាង្គកណ្ដាលកសាងដើម្បីឧទ្ទិសដល់ព្រះសិវៈ ប្រាង្គខាងជើងឧទ្ទិសដល់ព្រះវិស្ណុ និងប្រាង្គខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម។
ភ្នំបូក ជាភ្នំមួយក្នុងចំណោមភ្នំទាំងបីនៃយសោធរបុរៈ។ ភ្នំពីរផ្សេងទៀតគឺភ្នំក្រោម និងភ្នំបាខែង។
![](https://asset.ams.com.kh/central/media/photo_2022-05-07_08-35-49.jpg)
![](https://asset.ams.com.kh/central/media/photo_2022-05-07_08-35-46.jpg)
![](https://asset.ams.com.kh/central/media/photo_2022-05-07_08-35-44-1.jpg)
![](https://asset.ams.com.kh/central/media/photo_2022-05-07_08-35-47-1.jpg)
📷 ams1minute/គឹម បញ្ញារ័តន៍