២៤ម៉ោង ឆ្លងកូវីដជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)
តួលេខឆ្លងកូវីដ១៩ បានថមថយចុះខ្លះក្នុងប្រទេសខ្លះនៅអាស៊ាន ប៉ុន្តែប្រទេសមួយចំនួន នៅតែមានការឆ្លងខ្ពស់ជាដដែល។ ករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេស អាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ១ម៉ឺន ៣ពាន់ ១១៧ករណី និង ការស្លាប់ថ្មីមានចំនួន ៣១នាក់ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខឆ្លង ច្រើន ជាងគេបង្អស់ដដែល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
អប្សរាណិតរាយការណ៍ ជុំវិញការឆ្លងក្នុង ប្រទេសទាំង១០ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ