រដ្ឋបាលសៀមរាបប្រាប់អាជ្ញាធរជាតិអប្សរាផ្អាកការរុះរើសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ (Video Inside)

រដ្ឋបាលខេត្តសៀមរាប បានស្នើអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះ រើសំណង់ក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ។ សេចក្តីស្នើផ្អាកនេះ បានធ្វើតាមលិខិត របស់រដ្ឋបាលខេត្តថ្ងៃទី២៧មិថុនាឆ្នាំ២០២២ ខណៈមានសេចក្តីរាយការណ៍ថាអាជ្ញាធរជាតិ អប្សរា បានចុះអនុវត្តការងាររុះរើនេះ ដោយពុំបានពិភាក្សាគ្នាឱ្យបានច្បាស់លាស់។

លិខិតរដ្ឋបាលដដែលបានស្នើអាជ្ញាធរជាតិអប្សរា បានសរសេរប្រាប់អគ្គនាយកអាជ្ញាធរជាតិអប្សរា ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពទាំងនេះក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ហើយស្នើសុំប្រជុំគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លីក្នុងការទប់ស្កាត់ សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គររវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner