អស់រយៈពេល ៤ខែ ក្រោយពេលរុស្ស៊ីចាប់ផ្ដើមវាយអ៊ុយក្រែន ការប្រជែងគ្នាដើម្បីរកអ្នកផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីលជំនួសរុស្ស៊ីបានក្លាយជាបញ្ហាប្រឈមដ៏ចម្បងមួយ ចំពោះសកម្មជនអាកាសធាតុដែលព្យាយាមប្រឆាំងតវ៉ាឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ប្ដេជ្ញាកាត់បន្ថយការបំភាយឧស្ម័នសកល

អត្ថបទដោយ៖
AMS OneMinute

ផ្ទុយពីផែនការបញ្ឈប់ការដុតធ្យូងថ្ម ប្រទេសនានាកំពុងស្វែករកប្រេងបន្ថែមទៀត និងកំពុងធ្វើការប្តេជ្ញាចិត្តលើគម្រោងរាប់ពាន់លានលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិ (LNG)។

នៅក្នុងកិច្ចប្រជុំមួយរវាងមេដឹកនាំប្រទេស G-7 នៅរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ គេមើលឃើញថា មេដឹកនាំប្រទេសទាំងនោះទំនងជាផ្ដោតទៅលើការទម្លាក់តម្លៃប្រេង និងឧស្ម័ន ជាជាងការកាត់បន្ថយការបំភាយឧស្ម័ន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

អ្នកស្រី Jennifer Morgan អតីតប្រធានអង្គកា រGreenpeace International និយាយថា៖ “យើងកំពុងស្ថិតនៅក្នុងសមរភូមិមួយ។ យើងកំពុងស្ថិតក្នុងកាលៈទេសៈដែលជាការរំខានដ៏ធំមួយ ដោយសារការលុកលុយ[របស់រុស្ស៊ីលើអ៊ុយក្រែន ដែលនេះជាហានិភ័យដ៏ធំលើបញ្ហាអាកាសធាតុ”។

ប្រភព៖ New York Times

ads banner