សួរនាំរឿងបញ្ចាំម៉ូតូ កាប់បណ្តាលរបួសធ្ងន់ ស្រាល ២នាក់

កណ្តាល៖ អំពើរហិង្សាមួយបានកើតឡើង បណ្តាលឱ្យមនុស្សពីរនាក់ រងរបួសធ្ងន់ ស្រាល ដោយឡែកជនសង្ស័យត្រូវនគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ វេលា ម៉ោង ១៣៖៥០នាទី នៅចំណុចភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុកកណ្ដាល ស្ទឹង ខេត្ត កណ្ដាល ។

ជនរងគ្រោះ ទី១ឈ្មោះ ផាន់ វណ្ណា ភេទស្រី អាយុ៦៦ ឆ្នាំ មានទីលំនៅភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ (របួស ផ្នែក ក្បាលធ្ងន់ធ្ងរ កំពុង សង្រ្គោះ បន្ទាន់ នៅ មន្ទីរ ពេទ្យ កាល់ម៉ែត្រ ) ទី២ឈ្មោះ អ៊ំ សារ៉ន ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្តាល មុខរបរ កម្មករ សំណង់ ។ ជនសង្ស័យ ឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ កម្មករ សំណង់ ។

នគរបាលស្រុកកណ្តាលស្ទឹង បានអោយដឹងថា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ វេលា ១៣៖៣០នាទី មុនពេល កេីតហេតុ ជនសង្ស័យ កំពុង អង្គុយ ផឹក ស្រា បៀរ កម្ពុជា នៅផ្ទះ របស់ខ្លួន ជាមួយអ្នកជិតខាងចំនួន ០៣នាក់ ។ ពេល ជនសង្ស័យ ផឹក អស់ ចំនួន ០២កំប៉ុង ស្រាប់តែជនរង គ្រោះបាន ជិះ ម៉ូតូ មួយគ្រឿង ម៉ាក Honda Dream C 125 ស៊េរី ឆ្នាំ ២០២១ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AM 7233 ឌុប ឈ្មោះ រុន ភេទ ប្រុស អាយុ ៥០ឆ្នាំ ជិះ ចូល ទៅក្នុង ទីធ្លា ផ្ទះ របស់ ជនសង្ស័យ ហេីយឈប់ ។

រួចបានសួរ ឈ្មោះ អ៊ុន ច្រឹប ត្រូវ ជា ប្រពន្ធ ជនសង្ស័យ ពីរឿង ថាឱ្យខ្លួន យកម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយសាគី ឡែត របស់ ឈ្មោះ បឿនទៅបញ្ចាំ តែ ឈ្មោះ អ៊ុន ច្រឹប បាន ឆ្លើយ ថា ខ្លួន មិនបាននិយាយអីទេ ស្រាប់តែ ជនសង្ស័យ បាន មកស្តីបន្ទោស ជនរងគ្រោះ នឹង បាន ជេរ ប្រមាថ ថែម ទៀត ឃេីញ ដូច នោះ ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន បាន ជិះ ម៉ូតូ ចេញ ហេីយឈប់នៅក្បែរនោះ ពេល នោះ ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ភេទ ស្រី (ត្រូវ ជាម្តាយក្មេករបស់ឈ្មោះ អ៊ំ សារ៉ន ) បាន ដេីរមកសួរនាំ ពេល នោះ ជន សង្ស័យ និង ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា បាន ឈ្លោះ ប្រកែក ទាក់ ពាក្យ សម្តី គ្នា ទៅវិញ ទៅមក ។

ភ្លាម នោះ ជនសង្ស័យ បាន ស្ទុះ ចូល ទៅ ក្នុង ផ្ទះ បាយ យក កាំបិត ខ្វាង មកកាប់ លេី ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ជាច្រើន កាំបិត បណ្តាលអោយ ជនរងគ្រោះ របួស ផ្នែក ក្បាលធ្ងន់ធ្ងរ ដួល ទៅនឹង ដី ឃេីញ ដូចនោះ ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន បាន រត់ ចូល ទៅដណ្តេីម កាំបិត ខ្វាង ពី ជនសង្ស័យ តែត្រូវ ជនសង្ស័យ ដេញ កាប់ បណ្តាលឱ្យ ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន ដួល ពេល នោះ ជនសង្ស័យ បាន កាប់ មកលេី ជនរងគ្រោះ ជាច្រើន កាំបិត ទៀតបណ្តាល អោយ របួស ដៃទាំងសងខាង រួច ជនរងគ្រោះ បាន ងេីបរត់អោយគេជួយ ភ្លាម នោះ បងប្អូន ជនរងគ្រោះ បាន យកជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ទៅសង្គ្រោះនៅ មន្ទីរ ពេទ្យ កាល់ម៉ែត្រ ចំណែក ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន ទៅសំរាក ព្យាបាល នៅ មណ្ឌល សុខភាព អូររូង ស្រុកបាទី ។

ភ្លាម នោះ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ ទ្រា បាន ចុះ ទៅដល់ កន្លែង កេីតហេតុ ឃាត់ ខ្លួន ជនសង្ស័យ និង វត្ថុ តាងបញ្ជូន មកកាន់អធិការ ដ្ឋាន នគរបាល ស្រុក កណ្ដាល ស្ទឹង ដេីម្បី កសាង សំណុំ រឿង តាម នីតិ វិធី ច្បាប់ ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner