តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនសង្ឃក្លែងក្លាយ ១៨នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល ៖ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល និងលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ ចំនួន ១៨នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ពីបទ ” ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាសដោគ្មានសិទ្ធប្រើប្រាស់ឯកសារសាធារណៈ ក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ” ។

តាមមាត្រា៣៧៧ និងមាត្រា៣៧៨ និងមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តជាបន្តរបន្ទាប់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០៖២០នាទី តាមបណ្ដោយផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ ១៨នាក់ ទី១ឈ្មោះ ទូច វិច្ឆិកា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ម្ចាស់រថយន្តហាយឡែនឌ័រ និងជាមេក្លោង ។
ទី២ឈ្មោះ យូ មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ ទី៣ឈ្មោះ គង់ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ទី៤ឈ្មោះ សឿន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ ទី៥ឈ្មោះ វឿន តាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិអង្គភែក ឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ទី៦ឈ្មោះ ឃឿន សីហា ភេទប្រុស អាយុ២២ឆ្នាំ ។ ទី៧ឈ្មោះ នាង ប៉ិក ភេទប្រុស អាយុ២៦ឆ្នាំ ។ ទី៨ឈ្នោះ យូ សាញ់ ភេទប្រុស អាយុ៦០ឆ្នាំ ទី៩ឈ្មោះ សែម ពុទ្រា ភេទប្រុស អាយុ៣០ឆ្នាំ ។ ទី១០ឈ្មោះ ហ៊ន់ រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ ។ទី១១ឈ្មោះ ហ៊ន់ រើន ភេទប្រុស អាយុ២២ឆ្នាំ ។ ទី១២ឈ្មោះតែ សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ទី១៣ឈ្មោះ ហ៊ន់ រ៉ូ ភេទប្រុស អាយុ២៤ឆ្នាំ ។ទី១៥ឈ្មោះ សោម ជីវន្ត ភេទប្រុស អាយុ៣០ឆ្នាំ ។ទី១៦ឈ្មោះ សែ ចាន់ទ្រា ហៅចាន់ ភេទប្រុស អាយុ១៨ឆ្នាំ ។ ទី១៧ឈ្មោះ ស្រី សុជា ភេទប្រុស អាយុ៤២ឆ្នាំ និងទី១៨ឈ្មោះ ម៉េង រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ។

វត្ថុតាងចាប់យក រួមមាន បាត្រលោកចំនួន០៦ ឆត្រចំនួន០៥ និងថង់យាមចំនួន០៣ កាបូបដាក់ឯកសារចំនួន០១ និងសម្លៀកបំពាក់ស៊ីវិលមួយចំនួនទៀត មេក្រូចំនួន០១ ក្បាលម៉ៃក្រូហ្វូនចំនួន០១ អំភ្លីសម្រាប់ចាក់មេក្រូចំនួន០១ ជើងមេក្រូដែកចំនួន០១ និងអាគុយចំនួន០១ រថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទ4 2-0416 និងផ្លាកលេខរថយន្ដពីរផ្ទាំង ពណ៌ក្រហម មានសរសេរអក្សរ (វត្តជ្រោះព្រះកន្លោង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ។ ទូរស័ព្ទដៃមានចំនួន០៣គ្រឿង ក្នុងនោះមានម៉ាក iPhone ចំនួន០១គ្រឿង ម៉ាកOPPO ចំនួន០១គ្រឿង និងម៉ាកSamsung ចំនួន០១គ្រឿង ។ ប្រាក់រៀល ចំនួនប្រាំពីរម៉ឺនបួនពាន់រៀល (៧៤០០០ រៀល)។

នគរបាលស្រុកអង្គស្នួលបានប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលទួលព្រេជ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា ឃើញមានរថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទ4 2-0416 មួយគ្រឿង បានដឹកព្រះសង្ឃ ចំនួន ០៤អង្គ ហើយចុះបិណ្ឌបាត្រនៅមុខរោងចក្រ តាមបណ្ដោយផ្លូវលេខ៥១ ក្នុងភូមិឃុំកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាន ប៉ុស្ដិ៍នគរបាលទួលព្រេជ សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ស្រុក បានអញ្ជេីញ និមន្តព្រះសង្ឃ ទៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដេីម្បីបន្តនីតិវិធី ។

ក្រោយពីការសួរនាំរួច ទើបជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថាខ្លួននិងបក្ខពួក មិនមែនជាព្រះសង្ឃពិតប្រាកដឡើយ ដោយខ្លួនបក្ខពួកបានពាក់ស្បង់ចីវរជាព្រះសង្ឃដើម្បី បិណ្ឌបាត្រយកប្បច្ច័យ មកដោះស្រាយជីវភាពក្នុងគ្រួសារប៉ុណ្ណោះ។

ក្រុមបក្ខពួកខ្លួនបានចេញធ្វើសកម្មភាពរយៈពេលជាង១ខែមកហើយ។ ក្រោយពីទទួលបានចម្លេីយសារភាពហេីយ ចៅអធិការវត្តអង្គពពាយ និងលោកអាចារ្យវត្ត បានផ្សឹកជនសង្ស័យ ជាព្រះសង្ឃមិនពិតចំនួន ៥អង្គ ប្រគល់ជូនសមត្ថកិច្ចដេីម្បីបន្តនីតិវិធី ។ ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner