វៀតណាមថា មិនទាន់ដល់ពេលប្រកាសការបញ្ចប់ជំងឺកូវីដ-១៩ទេ
ហាណូយ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា វាមិនទាន់ដល់ពេលសម្រាប់ប្រទេសវៀតណាមដើម្បីប្រកាសបញ្ចប់នៃជំងឺកូវីដ-១៩ ព្រោះប្រភេទបំប្លែងថ្មីៗ អាចនឹងលេចឡើងទៀត ទោះបីស្ថានភាពមានស្ថិរភាពបន្តិចបន្តួចក៏ដោយ។
ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនកំពុងប្រមូលមតិពីក្រសួង ស្ថាប័នផ្សេងៗទៀតលើសេចក្តីព្រាងរបាយការណ៍ស្តីពីវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ក្នុងស្ថានភាព “ធម្មតាថ្មី” សម្រាប់ដាក់ជូនរដ្ឋាភិបាល។ ការវាយតម្លៃចុងក្រោយនេះកើតឡើងជាងពីរខែ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងសុខាភិបាលធ្វើការលើការប្រកាស Covid-19 ជាជំងឺរាតត្បាត។
ក្រសួងថា ចាប់ពីខែមីនា រហូតមកដល់ពេលនេះ ចំនួនករណីឆ្លង និងស្លាប់ថ្មីនៃ Covid-19 បាន “ថយចុះជាលំដាប់” ហើយចំនួនដែលបានចុះបញ្ជីជាផ្លូវការជាមួយមូលដ្ឋានទិន្នន័យជាតិបានស្ថិតនៅតិចជាង ១ពាន់ករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលថ្មីៗនេះ ខណៈដែលអត្រាមរណភាពបានធ្លាក់ចុះមកត្រឹម ០.០៦ ភាគរយនៃចំនួនសរុបនៃការឆ្លង។
ក្នុងចំណោមប្រជាជនវៀតណាមសរុប ៩៦លាននាក់ មានជិត ៨០ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់២ដូស គិតត្រឹមថ្ងៃទី២៧ មិថុនា៕ ប្រភព៖ VNexpress ប្រែសម្រួល៖ សារ៉ាត
