កូវីដ-១៩៖ សិង្ហបុរីស្រាប់តែឆ្លងប្រចាំថ្ងៃដ៏ខ្ពស់ ដែលពុំធ្លាប់មានក្នុងរយៈពេលជាង ៣ខែមកនេះ

សាំងហ្គាពួរ ៖ ប្រទេសសិង្ហបុរីបានប្រកាសពីការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតពុំធ្លាប់មាន ចាប់តាំងពីខែមីនា ២០២២មក ខណៈដែលពលរដ្ឋខ្លួន ៩២ភាគរយបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច ។

ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា កាលពីថ្ងៃទី២៨ មិថុនា មានការឆ្លងកូវីដ ចំនួន ១១៥០៤ករណី ជាចំនួនឆ្លងប្រចាំថ្ងៃដ៏ខ្ពស់ពុំធ្លាប់មាន ក្នុងរយៈពេលជាង ៣ខែមកនេះ។ ក្រសួងថា ក្នុងចំណោមនេះ មាន១០៧៣២នាក់ជាការឆ្លងក្នុងសហគមន៍ ក្រៅពីនេះ គឺជាករណីនាំចូល។ បើធៀបនឹងថ្ងៃទី២៧ មិថុនា ចំនួននេះកើនឡើងជាង២ដង។

ក្នុងចំណោមប្រជាជនសិង្ហបុរីសរុប មានប្រមាណ៩២ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់២ដូស ខណៈដែលការចាក់ដូសជំរុញក៏មានកំណើនគួរឲ្យកត់សម្គាល់។ សិង្ហបុរីមានករណីកូវីដ១៩ សរុប កើនដល់ ១,៤២៥,១៧១នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២៩ មិថុនា៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner