កូឡុំប៊ី ៖ ស្លាប់អ្នកទោសជាង ៥០នាក់ អំឡុងកុប្បកម្មក្នុងពន្ធនាគារ

បូហ្គោតា ៖ យ៉ាងហោចណាស់អ្នកទោសចំនួន ៥២នាក់បានស្លាប់ ក្នុងកុបកម្មពេញមួយយប់នៅក្នុងពន្ធនាគារមួយស្ថិតនៅភាគនិរតី នៃទីក្រុង Tulua ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៨ មិថុនា ។

លោក Tito Castellanos នាយកប្រព័ន្ធពន្ធនាគារជាតិ បានឲ្យដឹងថា សោកនាដកម្មនេះ បានកើតឡើងនៅពេលដែលអ្នកទោស ព្យាយាមធ្វើកុបកម្មដុតបំផ្លាញ នៅម៉ោងប្រហែល២ ទៀបភ្លឺ ដើម្បីរារាំងប៉ូលិសមិនឱ្យចូលទៅក្នុងគុកដែលដាក់ឃុំពួកគេ។

ពន្ធនាគារស្ថិតនៅភាគនិរតី នៃប្រទេសកូឡុំប៊ី មួយនេះ ត្រូវបានដឹងថា ផ្ទុកអ្នកទោសជាង ១២០០ នាក់៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner