អ្នកនាំពាក្យ ក្រសួងការពារជាតិ ៖ កងយោធពល ខេមរភូមិន្ទ ពង្រឹង កិច្ចការ ការពារជាតិ លើ គ្រប់ វិស័យ និង ធ្វើការ បង្ការ ទប់ស្កាត់ និង បង្ក្រាប សកម្មភាព បទល្មើស គ្រប់ ប្រភេទ ភាពអនាធិបតេយ្យ ផ្សេងៗ

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ បាន បញ្ជាក់ថា នៅក្នុង ឆមាស ទី ១ ឆ្នាំ ២០២២ នេះ កងយោធពល ខេមរភូមិន្ទបាន យកចិត្តទុកដាក់ ពុះពារ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួន តា ម កម្មវិធី នយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល និង ភារកិច្ច ជាក់ស្ដែង ចំពោះ មុខ ដោយ សម្រេចបាន នូវ សមិទ្ធផល ការងារ ធំៗ គួរឱ្យកត់សម្គាល់ និង បន្ត ពង្រឹង កិច្ចការ ការពារជាតិ លើ គ្រប់ វិស័យ និង បន្ត កិច្ចសហប្រតិបត្តិការ ល្អ ដោះស្រាយ បញ្ហា ផ្សេងៗ ដោយ សន្តិវិធី ។ ហើយ បាន ម្ចាស់ការ និង សហការ ជាមួយ អាជ្ញា ធរមាន សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ធ្វើការ បង្ការ ទប់ស្កាត់ និង បង្ក្រាប សកម្មភាព បទល្មើស គ្រប់ ប្រភេទ ភាពអនាធិបតេយ្យ ផ្សេងៗ ។

ការបញ្ជាក់ នេះ បាន ធ្វើឡើង នៅក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ ប្រចាំឆមាស ទី ១ និង លើក ទិសដៅ អនុវត្ត បន្ត ឆមាស ទី ២ ឆ្នាំ ២០២២ នៅ ព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រោម អធិបតីភាព ឯកឧត្តមនាយ ឧ ត្ត ម សេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ នៃ ក្រសួងការពារជាតិ ដោយមាន ការចូលរួម ពី ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គលេខាធិការ និង ថ្នាក់ដឹកនាំ កងយោធពល ខេមរភូមិន្ទ ផងដែរ ។

នាយ ឧ ត្ត ម សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិ បាន បញ្ជាក់ថា នៅក្នុង ឆមាស ទី ១ ឆ្នាំ ២០២២ នេះ កងយោធពល ខេមរភូមិន្ទ បាន យកចិត្តទុកដាក់ ពុះពារ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួន តា ម កម្មវិធី នយោបាយ យុទ្ធសាស្ត្រ ចតុកោណ របស់ រាជរដ្ឋាភិបាល និង ភារកិច្ច ជាក់ស្ដែង ចំពោះ មុខ ដោយ សម្រេចបាន នូវ សមិទ្ធផល ការងារ ធំៗ គួរឱ្យកត់សម្គាល់ ។ កងយោធពល ខេមរភូមិន្ទ បាន បន្ត ពង្រឹង កិច្ចការ ការពារជាតិ លើ គ្រប់ វិស័យ និង បន្ត កិច្ចសហប្រតិបត្តិការ ល្អ ដោះស្រាយ បញ្ហា ផ្សេងៗ ដោយ សន្តិវិធី ។

កងយោធពល ខេមរភូមិន្ទ បាន ម្ចាស់ការ និង សហការ ជាមួយ អាជ្ញា ធរមាន សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ធ្វើការ បង្ការ ទប់ស្កាត់ និង បង្ក្រាប សកម្មភាព បទល្មើស គ្រប់ ប្រភេទ ភាពអនាធិបតេយ្យ ផ្សេងៗ ព្រមទាំង បាន ចូលរួម ការពារ សន្តិសុខ សុវត្ថិភាព ជូន ប្រមុខ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូ ជាតិ គណៈប្រតិភូ អន្តរជាតិ ដែល អញ្ជើញ មក បំពេញ ទស្សនកិច្ច និង ចូលរួម កិច្ចប្រជុំ ដែល កម្ពុជា ធ្វើជា ម្ចាស់ផ្ទះ ក្នុងនាម ប្រធាន អាស៊ាន ប្តូរ វេន និង ក្នុងឱកាស ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូន ប្រជាពលរដ្ឋ ក្នុងការ ទៅធ្វើ បុណ្យទាន ការលេង ល្បែង ប្រពៃណី ផ្សេងៗ និង ការធ្វើដំណើរ កម្សាន្ត នៅ គ្រប់ទិសទី ទូទាំងប្រទេស ប្រកបដោយ សុវត្ថិភាព និង សេចក្ដី សប្បាយរីករាយ ពិសេស ការចូល រួមកា រពារ សន្តិសុខ ជុំវិញ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ដែល ត្រូវបាន មជ្ឈដ្ឋាន ជាតិ អន្តរជាតិ វាយតម្លៃថា មាន លក្ខណៈ ប្រជាធិបតេយ្យ តម្លាភាព ស្ងប់ស្ងាត់ សន្តិភាព និង អហិង្សា ។

អ្នកនាំពាក្យ បាន បន្តថា ក្រៅពីនេះ កងយោធពល ខេមរភូមិន្ទ បាន សហការ ជាមួយ បណ្តា ស្ថាប័ន រាជរដ្ឋាភិបាល ពាក់ព័ន្ធ នានា គោរព និង អនុវត្ត បទបញ្ជា បង្ក្រាប សកម្ម ភាព កាប់ ទន្ទ្រាន កាន់កាប់ ដី ការនេសាទ ខុសច្បាប់ ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និង សកម្មភាព គេចពន្ធ ទទួលបាន នូវ លទ្ធផល ល្អ ។

កងយោធពល ខេមរភូមិន្ទ បាន បន្ត យកចិត្តទុកដាក់ អនុវត្ត ការងារ ហ្វឹកហ្វឺន ការងារ អប់រំ ចិត្ត សា ស្ត នយោបាយ ការងារ កសាង បែបបទ យោធិន ចូលនិវត្តន៍ និង ប្រភេទ ២ ការងារ កសាង ច្បាប់ និង លិខិតបទដ្ឋាន ផ្សេងៗ ព្រមទាំង ការងារ មួយចំនួនទៀត ដោយ សម្រេចបាន នូវ លទ្ធផល ល្អ ។ កងយោធពល ខេមរភូមិន្ទ បាន បន្ត ចូលរួម យ៉ាងសកម្ម ក្នុងការ ចាក់ វាក់ សាំង បង្ការ ជំងឺ កូ វីដ -១៩ តាម យុទ្ធសាស្ត្រ – ផ្កា រីក ស្រោច ទៅដល់ ប្រជាពលរដ្ឋ បាន ដំណើរការ ទទួលបាន ល ទ្ធ ផល ល្អ និង ទំនុកចិត្ត ពី ប្រមុខ រាជរដ្ឋាភិបាល ។

នាយ ឧ ត្ត ម សេនីយ៍ ឈុំ សុជាតិ បាន បញ្ជាក់ថា ការបំពេញ បេសកកម្ម រក្សា សន្តិភាព ក្រោម ឆត្រអង្គការ សហប្រជាជាតិ កងយោធពល ខេមរភូមិន្ទ បាន បន្ត រក្សា នូវ ស្នាដៃ មុខជំនាញ នីមួយៗ ដែលមាន ការទទួលស្គាល់ ពី មន្ត្រីអង្គការសហប្រជាជាតិនានា នៅក្នុង តំបន់ បេសកកម្ម ។

បើ ផ្អែក តាម ការវាយតម្លៃ រប ស់ អង្គការសហប្រជាជាតិ នា ចុងឆ្នាំ ២០២១ កម្ពុជា ទទួលបាន លំដាប់ លេខ ២៨/១២២ នៃ ប្រទេស បរិច្ចាគ កងកម្លាំង ឯ ការចូលរួម របស់ នារី ទទួលបាន លំដាប់ លេខ ១៣/១២២ នៃ ប្រទេស បរិច្ចាគ កងកម្លាំង ចំណែក នៅក្នុង សហគមន៍ អាស៊ាន កម្ពុជា ទទួលបាន លំដាប់ លេខ ៣ ឯ ការចូលរួម របស់ នារី បន្ត ទទួលបាន លំដាប់ លេខ ២ ។ ទន្ទឹមនេះ ប្រមុខ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ប្តេជ្ញា បន្ត បញ្ជូន កម្លាំង កងយោធពល ខេមរភូមិន្ទ ទៅ ចូលរួម បំពេញបេសកកម្ម រក្សា សន្តិភាព ក្រោម ឆត្រ អង្គការសហប្រជាជាតិ និង ជំរុញ យោធិន នារី ចូលរួម ឲ្យ បាន ពី ១៥ភាគរយទៅ ២០ភាគរយ ។

ក្នុងនាម ជា ប្រធាន អាស៊ាន ប្តូរ វេន កម្ពុជា បាន ចាត់តាំង ការប្រជុំ ដោយផ្ទាល់ ដែល អាក់ខាន រយៈពេល ២ ឆ្នាំកន្លងមក នាំ ឲ្យ មានការ អបអរ គាំទ្រ និង កោតសរសើរ ខ្ពស់ ពី សមាជិក អាស៊ាន និង អាស៊ាន បូក ដូចជា ៖ កិច្ចប្រជុំ ប្រតិបត្តិការ យោធា អាស៊ាន លើក ទី ១២ និង កិច្ចប្រជុំ ចារកម្ម យោធា អាស៊ាន លើក ទី ១៩ កិច្ចប្រជុំ អគ្គមេបញ្ជាការ កងទ័ព អាស៊ាន លើក ទី ១៩ កិច្ចប្រជុំ ឧ ត្ត ម មន្ត្រី ការពារជាតិ អាស៊ាន និង កិច្ចប្រជុំ ឧ ត្ត ម មន្ត្រី ការពារជាតិ អាស៊ាន – បូក ពិសេស កិច្ចប្រជុំ រដ្ឋមន្ត្រី ការពារជាតិ អាស៊ាន លើក ទី ១៦ មាន វត្តមាន រដ្ឋមន្ត្រី ការពារជាតិ អាស៊ាន ទាំងអស់ រួមទាំង រដ្ឋមន្ត្រីក្រសួង ការពារជាតិ មី យ៉ាន់ ម៉ា និង កិច្ចប្រជុំ ក្រៅផ្លូវការ រដ្ឋមន្ត្រី ការពារជាតិ អាស៊ាន – ជប៉ុន បានបញ្ចប់ ដោយ ទទួលបាន លទ្ធផល ល្អប្រសើរ ស្របតាម ទិសដៅ នៃ ការជំរុញ លើកកម្ពស់ សាមគ្គីភាព ក្នុងចំណោម បណ្តា ប្រទេស ជា សមាជិក អាស៊ាន ៕ ដោយ៖ ពល ជ័យ

ads banner