ក្នុងខែឱសភា ឥណ្ឌាបង្កើនការនាំចូលប្រេងរុស្ស៊ីរហូតដល់ជាង ៨១៩ ០០០បារ៉ែលក្នុង១ថ្ងៃ ខណៈកាលពីខែមីនា លោក Biden បានជំរុញកុំឱ្យឥណ្ឌាបង្កើនការទិញថាមពលពីរុស្ស៊ី ប៉ុន្តែត្រូវឥណ្ឌាមិនអើពើ

អត្ថបទដោយ៖
AMS OneMinute

ឥណ្ឌាទិញប្រេងឆៅលក់បញ្ចុះតម្លៃពីរុស្ស៊ីប្រហែល ៧៦លានបារ៉ែលក្នុងរយៈពេល៤ខែ ដោយតម្លៃនោះថោកជាងតម្លៃប្រេងសកលរហូតដល់ ៣០% នៅខែឧសភា និងដើមខែមិថុនា។

ឥណ្ឌាចាត់ទុកការទិញទាំងនេះជាមធ្យោបាយមួយដើម្បីបញ្ចៀសផលប៉ះពាល់នៃតម្លៃអាហារ និងឥន្ធនៈខ្ពស់សម្រាប់ប្រជាជន។

រដ្ឋមន្ត្រីប្រេងឥណ្ឌា លោក Hardeep Singh Puri និយាយថា៖ “យើងមិនទាន់ងើបស្រួលបួលពីជំងឺរាតត្បាតទេ ឥណ្ឌានៅតែត្រូវផ្ដល់អាហារដល់មនុស្សរាប់រយលាននាក់។ យើងត្រូវតែមើលថែផលប្រយោជន៍ខ្លួនយើង។”

https://www.nytimes.com/2022/06/28/world/asia/india-russia-war.html

ads banner