មេដឹកនាំណាតូប្រាប់លោក ពូទីន ថា អ្នកនឹងបរាជ័យក្នុងសង្គ្រាម អ៊ុយក្រែន
ម៉ាឌ្រីដ៖ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ មេដឹកនាំពិភពលោកមួយ ចំនួនដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ បាននិយាយអំពី សង្រ្គាម និងអំពីចេតនារបស់ប្រទេសលោកខាងលិច ក្នុងការបន្តគាំទ្រ ដល់ អ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez ដែលជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអង្គការណាតូ បាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រូវបាន កំណត់ថា ជា “ការគំរាមកំហែងចម្បង” របស់សម្ព័ន្ធមិត្តយោធានេះ នៅក្នុងផ្នត់គំនិតយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ដែលផ្ទុយពីដៃគូយុទ្ធសាស្ត្រ ពីមុន។ លោកបន្ថែមថា យើងកំពុងតែផ្ញើសារធ្ងន់ៗមួយទៅដល់លោក ពូទីន។ ជាមួយគ្នានេះ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានបញ្ជាក់ថា អង្គការណាតូនឹងបន្តផ្គត់ផ្គង់សព្វាអាវុធដល់អ៊ុយក្រែន “ដរាបណាវាចាំបាច់”។
លោក សូលស៍ ត្រូវបានកាសែតរ៉យទ័រដកស្រង់សម្តី ដែលបានថ្លែង នៅថ្ងៃទីពីរនៃកិច្ចប្រជុំថា វាជាការល្អដែលបណ្តាប្រទេសដែល បាន ប្រមូលផ្តុំគ្នានៅទីនេះ និងជាច្រើនទៀតផងដែរ ធ្វើការរួមចំណែករបស់ ពួកគេ… ដូច្នេះអ៊ុយក្រែនអាចការពារខ្លួន… ដោយផ្តល់មធ្យោបាយ ហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ ក៏ដូចជាការផ្តល់សព្វាអាវុធដែល អ៊ុយក្រែន ត្រូវការជាបន្ទាន់ផងដែរ៕
ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/photo_2022-06-30_08-37-01.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-30_08-37-00-1024x576.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-30_08-37-05-1024x683.jpg)