តុលាការខេត្តកណ្តាលសម្រេច ឃុំខ្លួនជនសង្ស័យ កាប់ក្មួយ និងបងថ្លៃ របួសធ្ងន់ ស្រាល ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
កណ្តាល ៖ ជនសង្ស័យ ដែលធ្វើសកម្មភាពកាប់ក្មួយ និងបងថ្លៃ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ដោយសារសួររឿងបញ្ចាំម៉ូតូ ត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ប៉ុនប៉ងមនុស្សឃាត” តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ដែលប្រព្រឹត្តនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ វេលា ម៉ោង ១៣៖៥០នាទី នៅចំណុចភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល ។
ជនរងគ្រោះ ទី១ឈ្មោះ ផាន់ វណ្ណា ភេទស្រី អាយុ៦៦ ឆ្នាំ មានទីលំនៅភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ (របួស ផ្នែក ក្បាលធ្ងន់ធ្ងរ កំពុង សង្រ្គោះ បន្ទាន់ នៅ មន្ទីរ ពេទ្យ កាល់ម៉ែត្រ ) ទី២ឈ្មោះ អ៊ំ សារ៉ន ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្តាល មុខរបរ កម្មករ សំណង់ ។
ជនត្រូវចោទមានឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ ដំរីស្លាប់ ឃុំ ទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ សំណង់ ។
នគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ វេលា ១៣៖៣០នាទី មុនពេល កេីតហេតុ ជនសង្ស័យ កំពុង អង្គុយ ផឹក ស្រា បៀរ កម្ពុជា នៅផ្ទះ របស់ខ្លួន ជាមួយអ្នកជិតខាងចំនួន ០៣នាក់ ។ ពេល ជនសង្ស័យ ផឹក អស់ ចំនួន ០២កំប៉ុង ស្រាប់តែជនរង គ្រោះបាន ជិះ ម៉ូតូ មួយគ្រឿង ម៉ាក Honda Dream C 125 ស៊េរី ឆ្នាំ ២០២១ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AM 7233 ឌុប ឈ្មោះ រុន ភេទ ប្រុស អាយុ ៥០ឆ្នាំ ជិះ ចូល ទៅក្នុង ទីធ្លា ផ្ទះ របស់ ជនសង្ស័យ ហេីយឈប់ រួចបានសួរ ឈ្មោះ អ៊ុន ច្រឹប ត្រូវ ជា ប្រពន្ធ ជនសង្ស័យ ពីរឿង ថាឱ្យខ្លួន យកម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយសាគី ឡែត របស់ ឈ្មោះ បឿនទៅបញ្ចាំ តែ ឈ្មោះ អ៊ុន ច្រឹប បាន ឆ្លើយ ថា ខ្លួន មិនបាននិយាយអីទេ ស្រាប់តែ ជនសង្ស័យ បាន មកស្តីបន្ទោស ជនរងគ្រោះ និង បាន ជេរ ប្រមាថ ថែម ទៀត ឃេីញ ដូច នោះ ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន បាន ជិះ ម៉ូតូ ចេញ ហេីយឈប់នៅក្បែរនោះ ពេល នោះ ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ភេទ ស្រី (ត្រូវ ជាម្តាយក្មេករបស់ឈ្មោះ អ៊ំ សារ៉ន )បាន ដេីរមកសួរនាំ ពេល នោះ ជន សង្ស័យ និង ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា បាន ឈ្លោះ ប្រកែក ទាក់ ពាក្យ សម្តី គ្នា ទៅវិញ ទៅមក ។
ភ្លាម នោះ ជនសង្ស័យ បាន ស្ទុះ ចូល ទៅ ក្នុង ផ្ទះ បាយ យក កាំបិត ខ្វាង មកកាប់ លេី ជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ជាច្រើន កាំបិត បណ្តាលឱ្យជនរងគ្រោះ របួស ផ្នែក ក្បាលធ្ងន់ធ្ងរ ដួល ទៅនឹង ដី ឃេីញ ដូចនោះ ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន បាន រត់ ចូល ទៅដណ្តេីម កាំបិត ខ្វាង ពី ជនសង្ស័យ តែត្រូវ ជនសង្ស័យ ដេញ កាប់ បណ្តាលឱ្យ ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន ដួល ពេល នោះ ជនសង្ស័យ បាន កាប់ មកលេី ជនរងគ្រោះ ជាច្រើន កាំបិត ទៀតបណ្តាល ឱ្យរបួស ដៃទាំងសងខាង រួច ជនរងគ្រោះ បាន ងេីបរត់ឱ្យគេជួយ ភ្លាម នោះ បងប្អូន ជនរងគ្រោះ បាន យកជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ទៅសង្គ្រោះនៅ មន្ទីរ ពេទ្យ កាល់ម៉ែត្រ ចំណែក ជនរងគ្រោះ ឈ្មោះ អ៊ំ សារ៉ន ទៅសំរាក ព្យាបាល នៅ មណ្ឌល សុខភាព អូររូង ស្រុកបាទី ។ ភ្លាម នោះ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ ទ្រា បាន ចុះ ទៅដល់ កន្លែង កេីតហេតុ ឃាត់ ខ្លួន ជនសង្ស័យ និង វត្ថុ តាងបញ្ជូន មកកាន់អធិការ ដ្ឋាន នគរបាល ស្រុក កណ្ដាល ស្ទឹង ដេីម្បី កសាង សំណុំ រឿង តាម នីតិ វិធី ៕ ឆ ដា