ព្យុះទី៣ ឈ្មោះចាបា បង្កឱ្យមានខ្យល់ខ្លាំង នៅកម្ពុជា
ភ្នំពេញៈ វិ សម្ពាធ នៅក្នុង សមុទ្រ ចិន ខាងត្បូង បានក្លាយ ទៅជា កូន ព្យុះ ទី ៣ ឈ្មោះ ចា បា (CHABA) មានដំណើរ អែប ខាងកើត កោះ ហៃណាំ ទៅរក ដីគោក ប្រទេស ចិន ហើយ ព្យុះ នេះ នឹង ទៅដល់ ដីគោក នៅ ល្ងាច ថ្ងៃទី ០២ ខែកក្កដា ក្នុងពេល វា នៅក្នុង សមុទ្រ បង្កឱ្យមាន ខ្យល់ ខ្លាំង នៅ តំបន់ មាត់សមុទ្រ របស់ កម្ពុជា និង មាន ភ្លៀង ធ្លាក់ កម្រិត ពី មធ្យម ទៅ បង្គួរ នៅ តំបន់ មាត់សមុទ្រ ខ្ពង់រាប ភាគ ខាងជើង និង ខ្ពង់ រាម ភាគ ឦសាន ។ នៅ ល្ងាច ថ្ងៃទី ៣០ ខែមិថុនា នៅ ភ្នំពេញ នឹងមាន ភ្លៀង ក្នុង កម្រិត ពី មធ្យម ទៅ បង្គួរ ។
លោក ចាន់ យុ ត្ថា អ្នកនាំពាក្យ និង ជា រដ្ឋលេខាធិការ ក្រសួង ធនធានទឹក និង ឧតុនិយម បាន ប្រាប់ ឱ្យ រស្មី កម្ពុជា ដឹង នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ថា វិ សម្ពាធ (TD) នៅក្នុង សមុទ្រ ចិន ខាងត្បូង បានក្លាយ ទៅជា កូន ព្យុះ ទី ៣ ឈ្មោះ ចា បា (CHABA) មានដំណើរ អែប ខាងកើត កោះ ហៃណាំ ទៅដល់ ដីគោក ប្រទេស ចិន នៅ ល្ងាច ថ្ងៃទី ០២ ខែកក្កដា ។
អ្នកនាំពាក្យ ក្រសួង ជំនាញ ខាងលើ បញ្ជាក់ថា នៅពេល ព្យុះ នេះ កំពុងមាន សកម្មភាព នៅ ក្នុង សមុទ្រ ចិន ខាងត្បូង ធ្វើឱ្យមាន ខ្យល់ ខ្លាំង នៅ តំបន់ មាត់សមុទ្រ នៃ ប្រទេស កម្ពុជា ជាមួយនឹង ការធ្លាក់ ភ្លៀង ក្នុង កម្រិត ពី មធ្យម ទៅ បង្គួរ នៅ តំបន់ មាត់សមុទ្រ តំបន់ ខ្ពង់រាប ភាគ ខាងជើង និង ភាគ ឦសាន ។ ឯ តំបន់ ទំនាប កណ្តាល ក៏មាន ភ្លៀង ដែរ តែ មិន ធ្លាក់ រាយប៉ាយ សព្វ ទីកន្លែង នោះទេ ។ នៅ ភ្នំពេញ ល្ងាច ថ្ងៃទី ៣០ មិថុនា នេះ មាន ភ្លៀង ធ្លាក់ ក្នុង កម្រិត ពី មធ្យម ទៅ បង្គួរ ។
លោក ចាន់ យុ ត្ថា និយាយ ឱ្យដឹងទៀតថា កូន ព្យុះ ទី ៣ នេះ មិន នាំមក នូវ បរិមាណ ទឹកភ្លៀង ច្រើន ដល់ ប្រទេស កម្ពុជា និង តំបន់ អាង ទន្លេមេគង្គ នោះទេ ដោយសារ នៅ ពេល ព្យុះ ដើរទៅ ជិត ដល់ ដីគោក មាន ព្យុះ ថ្មី មួយទៀត បានកើត មាននៅ ក្នុង សមុទ្រ ប៉ាស៊ីហ្វិក ហើយ បាន ស្រូប ទាញ ព្យុះ ទី ៣ ដែលមាន ដំណើរ ចូល ជ្រៅ ទៅលើ ដីគោក មុននឹង រលាយ ទៅវិញ ។
ក្រោយពេល ព្យុះ ចា បារ លាយ លោក ចាន់ យុ ត្ថា បញ្ជាក់ថា នៅ ខេត្ត ព្រះសីហនុ និង ខេត្តកោះកុង មាន ភ្លៀង ធ្លាក់ ច្រើន ពីថ្ងៃ ទី ៣ ដល់ ថ្ងៃទី ៥ ខែកក្កដា ។ តំបន់ ផ្សេងទៀត ក៏មាន ភ្លៀង ដែរ តែ មិន រាយប៉ាយ ក្នុង កម្រិត ពី មធ្យម ទៅ បង្គួរ តែ គ្រប់ ទីកន្លែង នោះទេ ។
ក្រសួង ធនធានទឹក និង ឧតុនិយម កាលពី ថ្ងៃទី ២៨ ខែមិថុនា បាន ជូនដំណឹង ស្តីពី ការ ព្យាករ ស្ថានភាព ធាតុអាកាស ធាតុ សម្រាប់ ពីថ្ងៃ ទី ២៩ ដល់ ថ្ងៃទី ៥ ខែ កក្ក ដា ឆ្នាំ ២០២២ ថា ព្រះរាជាណាចក្រ កម្ពុជា នឹង ទទួលរង ឥទ្ធិពល ពី ជ្រលង នៃ ប្រព័ន្ធ សម្ពាធ ទាប ដែល អូសបន្លាយ លើ ភាគ ខាងជើង ប្រទេស ថៃ ឡាវ និង វៀតណាម ភ្ជាប់ ទៅនឹង សម្ពាធ ទាប មួយទៀត នៅក្នុង សមុទ្រ ចិន ខាងត្បូង ដែល នឹង វិ វត្ត ខ្លួន ជា បន្តបន្ទាប់ ទៅជា ព្យុះ ទី ៣ ដោយមាន ដំណើរ ឆ្ពោះទៅកាន់ កោះ ហៃណាំ ៕.
ដោយ:ទីណា ប្រភពរស្មីកម្ពុជា