ការចង់កែទម្រង់លទ្ធិប្រជាធិបតេយ្យទាំងកំរោលសម្លាប់ជនស៊ីវិល ជាង ៣០០ ០០០នាក់នៅស៊ីរី

អត្ថបទដោយ៖
AMS OneMinute

ជម្លោះក្នុងប្រទេសស៉ីរី បានចាប់ផ្តើមឡើងដោយការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងតំបន់ផ្សេងៗគ្នាដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។

ក្នុងរយៈពេល១០ឆ្នាំដំបូងនៃជម្លោះនៅក្នុងប្រទេសស៉ីរី ពីខែមីនា ២០១១-២០២១ មានជនស៉ីវិលជាង ៣០០ ០០០នាក់ ត្រូវបានសម្លាប់ ខណៈ ១០០នាក់ត្រូវបានសម្លាប់ក្នុងជំរំឃុំឃាំង (របាយការណ៍ UN)។

ដំណើរការប្រជាធិបតេយ្យគ្មានស្តង់ដារសកលដូចកីឡាទេ។ បើវាដំណើរការនៅប្រទេសមួយល្អ មិនប្រាកដថាយកទៅប្រទេសផ្សេងទទួលបានលទ្ធផលល្អទេ។

ប្រជាធិបតេយ្យមិនមែនដូចទឹកក្រូចកូកាកូឡាដែលគេប្រើរូបមន្តតែមួយ ហើយធ្វើលក់ទៅឱ្យគ្រប់ប្រទេសនោះទេ។ ប្រជាធិបតេយ្យត្រូវដំណើរការទៅតាមប្រវត្តិសាស្រ្ត ភូមិសាស្រ្ត វប្បធម៌ ប្រពៃណីរបស់ប្រទេសនីមួយៗ និងអត្តចរិតរបស់ប្រជាជននៃប្រទេសនោះ។

✍🏽-ចិន្តកវី
📷 AP

ads banner