គណៈកម្មការនិយ័តករអាមេរិក FCC បានព្យាយាមជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc (AAPL.O) និង Alphabet Inc (GOOGL.O) Google ឱ្យដកកម្មវិធីរបស់ចិន TikTok ចេញពីកម្មវិធី App Store ដោយសារកត្តាហានិភ័យសន្តិសុខ
អត្ថបទដោយ៖
AMS OneMinute
មន្ត្រីរបស់អាមេរិកមួយរូបថា កម្មវិធីចែករំលែកវីដេអូ TikTok បានប្រមូលនូវទិន្នន័យរសើបជាច្រើនអំពីអ្នកប្រើប្រាស់អាមេរិក ហើយ បុគ្គលិក ByteDance ដែលស្ថិតនៅទីក្រុងប៉េកាំងអាចចូលប្រើទិន្នន័យទាំងនោះបាន។
កន្លងមក TikTok បានស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកច្បាប់របស់អាមេរិកជុំវិញការប្រមូលទិន្នន័យផ្ទាល់ខ្លួន។
ក្នុងឆ្នាំ ២០២០ គណៈកម្មាធិការវិនិយោគបរទេសនៅអាមេរិក (CFIUS) ដែលពិនិត្យលើហានិភ័យសន្តិសុខជាតិ បានបញ្ជាឱ្យ ByteDance ដក TikTok ដោយសារតែបារម្ភថាទិន្នន័យអ្នកប្រើប្រាស់របស់អាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលកុម្មុយនិស្តចិន។