ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យមានការចិញ្ចឹមត្រីបន្ថែមទៀត

បន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តនិងជំរុញឱ្យមានចលនាចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់ទីផ្សារ ឱ្យបានគ្រប់គ្រាន់ ក្នុងការចូលរួមចំណែកបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ និងទីផ្សារត្រី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារ ទឹកស្ទឹង ទន្លេ បឹងបួរ មានការរីងគោគរាក់ជាបន្តបន្ទាប់ ដូច្នេះយើងត្រូវបន្តជំរុញ លើកទឹកចិត្តឱ្យមានការបង្កើនផលត្រីរបស់យើងសម្រាប់បំពេញតម្រូវការតាមរយៈការបំផុសចលនាប្រជាពលរដ្ឋឱ្យភ្ញាស់កូនត្រី ព្រលែងកូនត្រី ចូលទៅក្នុងបឹងបួរ ទន្លេ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមផងដែរថា សម្តេចក៏ធ្លាប់ បានប្រគល់មេពូជត្រីប្រមាណ ៤០០ ទៅ ៥០០ក្បាល ដល់ក្រសួង កសិកម្ម ថែមទៀតផង ដើម្បីអាចយកទៅភ្ញាស់កូនត្រី ចែកជូនដល់ ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មចិញ្ចឹមត្រី៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner