សម្តេចតេជោ ហ៊ុន សែន ៖ សមត្ថកិច្ចចាប់ខ្លួន បុរសម្នាក់ បង្ហោះក្នុងTikTok ថាមានអ្នកស្លាប់ ដោយសារកូវីដ

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យប់មិញនេះ សមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់ខ្លួនបុរសម្នាក់ ដោយបានបង្ហោះក្នុង TikTok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈអ្នកស្លាប់អត់មានជាច្រើនខែមកហើយ។ អ្នកបង្ហោះនោះឈ្មោះ អ៊ូ ខុង។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសពីការចាប់ ខ្លួន បុរស ម្នាក់ មាន អាខោនតិកតុក (TikTok) ឈ្មោះ «អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មាន ករណី ស្លាប់ ដោ យ ជំងឺកូវីដ-១៩ នៅខេត្តកោះកុង ។

សម្តេចតេជោ ហ៊ុន សែន ព្រមានថា ចេញផ្សាយ បំផុសមួយ ចាប់ ខ្លួនមួយ ដោយ គ្មាន ការលើក លែង ឡើយ ។ សម្ដេចថា នរណាក៏ដោយ ដែលយកបញ្ហាកូវីដ-១៩ មកលេងសើច នឹងត្រូវចាប់ខ្លួន។

សម្ដេចថា ថ្ងៃនេះខ្ញុំបាននិយាយច្រើន រួមទាំងការ ព្រមានទុកជាមុន រាប់ទាំងអ្នកណាដែលប្រើប្រាស់បញ្ហាកូវីដ បំផ្លាញសេចក្ដីសុខរបស់ប្រជាជន ។

សម្ដេចតេជោ បានបញ្ជាក់ថា កុំថា ជាសិទ្ធិបញ្ចេញមតិ ដែលខ្ញុំសុំបញ្ជាក់ បើជាព័ត៌មានបំភ្លៃបែបនេះ គឺមិនត្រូវបានលើកលែងនោះទេ ហើយបើត្រូវបានចាត់ទុកជាសិទ្ធិបញ្ចេញមតិ គឺបានសេចក្ដីថាប្រទេសនេះ អស់ន័យហើយ ។

សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា យើងត្រូវតែធ្វើ មិនអាចនៅស្ងៀមបានទេ មិនអាចធ្វើឲ្យចលាចលសង្គម ហើយនាំគ្នាទៅប្រមូលទិញប្រេង ប្រមូលទិញអង្ករ ទិញស្រូវទុកនោះទេ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner