ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចវិនិយោគក្នុងអាជីពរបស់ខ្លួនឯង តែការយកចិត្តទុកដាក់ដោយសមហេតុផលនឹងមិនធ្វើឲ្យលោកអ្នកមានទុក្ខព្រួយនោះទេ ដូច្នេះសូមកុំភ្លេចលើចំណុចនេះ។ ក្នុងនោះដែរ សូមបោះបង់បំណងដើម្បីបំពេញការងារច្រើនក្នុងពេលតែមួយ ហើយរំពឹងផលល្អប្រសើរ។ សូមជ្រើសរើសការងារតែមួយដែលអ្នកពេញចិត្ត ឬជាវិជ្ជាជីវៈរបស់ខ្លួន។ វាល្មមគ្រប់គ្រាន់ហើយប្រសិនបើអ្នកចំណាយពេលលើប្រធានបទសំខាន់។ លើសពីនេះ អ្នកទំនងជាត្រូវខិតខំដើម្បីធ្វើការ និងគ្រប់គ្រងពេលវេលាឲ្យបានល្អជាទីបំផុតក្នុងពេលធ្វើការ។
ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកអាចធ្វើឲ្យមានភាពងាយស្រួលក្នុងផែនការអនុវត្តការងារ ក៏ដូចជាធ្វើឲ្យទទួលបានផលកាន់តែប្រសើរ។ ប៉ុន្តែភាពល្អប្រសើរថ្ងៃនេះផ្សារភ្ជាប់ជាមួយនឹងអត្តចរិក និងពាក្យសំដីរបស់អ្នកយ៉ាងខ្លាំង។ អ្នកអាចបង្កើតកំហុសអចេតនាដ៏ធ្ងន់ធ្ងរ ឬធ្វើឲ្យមានការអាក់អន់ក្នុងទំនាក់ទំនងបាន ដូច្នេះសូមគ្រប់គ្រងការគិតរបស់ខ្លួន។ កុំចូលរួមក្នុងការប្រជុំពិភាក្សាលើប្រធានបទដែលចាកាឆ្ងាយពីការងារ ហើយចាកចេញឲ្យបានប្រញាប់ពីស្ថានាភាពដែល មិនច្បាស់លាស់ ហើយធ្វើយ៉ាងណាកុំឲ្យខ្លួនអ្នកស្ថិតនៅត្រង់ចំណុចកណ្តាលនៃបញ្ហា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពថ្ងៃនេះនឹងសន្យាថាទទួលបានជោគជ័យជាទីគាប់ចិត្ត។ លោកអ្នកក៏ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមនុស្សនៅក្បែរខ្លួនផង ដូច្នេះគ្មានអ្វីត្រូវស្ទាក់ស្ទើរ និងភ័យខ្លាចនោះទេ។ ផ្ទុយពីស្ថានភាពល្អប្រសើរពីដខាងក្រៅ បញ្ហាចំបងរបស់អ្នកគឺខ្លួនឯង។ កុំសម្រាកមុនម៉ោង កុំខ្ជិលច្រអូស ឬមានការសង្ស័យច្រើន ហើយផ្លាស់ប្តូរការងារដោយងាយ។ ការខឹងសម្បារ នឹងក្លាយជាឧបសគ្គក្នុងការងាររបស់អ្នក។ សូមរស់នៅដោយភាពស្ងៀមស្ងាត់ និងចំណាយពេលវេលាលើការងារឲ្យបានច្រើន។ លើសពីនេះ សូមលោកអ្នករកវិធីសាស្រ្តយ៉ាងណាបង្កើនកិច្ចទំនាក់ទំនងតូចធំ ឲ្យបានល្អបំផុត។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរំលឹកដល់សកម្មភាព ឬតម្រូវការសងបំណុលឲ្យទាន់ពេលវេលា។ បញ្ហាហិរញ្ញវត្ថុ ឬលុយកាក់នឹងក្លាយជាភាពរឹងស្ទះដ៏សំខាន់នៅក្នុងពេលនេះ។ ក្នុងនោះដែរ អ្នកក៏ប្រហែលជាភ្លេចអនុវត្តការងារតាមលំដាប់ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ឬការពន្យាពេលក្នុងការចែកចាយរបាយការណ៍ជាអាទិ៍។ យកល្អសូមលោកអ្នកផ្សារភ្ជាប់ការងារក្នុងថ្ងៃនេះជាមួយផែនការជានិច្ច។ ក្រៅពីនេះ សូមលោកអ្នកកុំយកខ្លួនទៅពាក់ព័ទ្ធនឹងការងារ ឬផលប្រយោជន៍ឯកជនរបស់ អ្នកដទៃ ពីព្រោះបញ្ហានឹងមានទំនង់ធ្ងន់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកភ្លេចភាពបរាជ័យដែលបានកើតឡើងក្នុងពេលកន្លងមក។ វាគ្មានហេតុផលណាមួយឲ្យអ្នកគិតគូរពីកំហុសនៅអតីតកាល ហើយផ្សារភ្ជាប់ការសម្រេចចិត្ត និងភាពជោគជ័យទៅលើវានោះទេ។ ចំពោះមុខ គឺអ្នកនឹងទទួលបានព្រឹត្តិការណ៍ដ៏រីករាយបំផុតមកតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលនេះ។ អាស្រ័យេហតុនេះសូមកុំបោះបង់គម្រោងផែនការ កុំសង្ស័យចំពោះភាពជោគជ័យដោយមិនចាំបាច់។ អ្វីដែលអ្នកត្រូវធ្វើ គឺជឿជាក់ទៅលើផែនការ គ្រប់គ្រង ពេលវេលា និងបង្កើនកិច្ចទំនាក់ទំនងក្នុងក្រៅឲ្យបានរឹងមាំ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យដើរតាមគម្រោងផែនការដែលបានគ្រោងទុក។ លោកអ្នកអាចធ្វើឲ្យសម្រេចតាមគម្រោងការ ឬអាចបង្កើតសកម្មភាពការងារថ្មីបានតាមបំណង។ ប្រការរឹតតែសំខាន់អ្នកមានលទ្ធភាពធ្វើទំនាក់ទំនងតូចធំដែលមិនតម្រូវឲ្យជួយស្ថានភាពតានតឹងណាមួយឡើយ។ ប៉ុន្តែក្នុងពេលស្របគ្នា​មិនគួរព្យាយាមបង្ហាញពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នកចំពោះអ្នកដទៃនោះទេ ពីព្រោវាជាការគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកទទួលខុសត្រូវលើការងាររបស់ខ្លួន។ ផ្ទុយទៅវិញ បើទោះបីជាលទ្ធផលការងារត្រូវបានធានាថាល្អប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាអាជីវករនឹងអាចបង្កើនបា្រក់ សន្សំកាន់តែច្រើន។ ចំពោះការចំណាយលុយកាក់លើអាជីវកម្ម និងជំនួញតូចធំធានាថានឹងទទួលបានប្រាក់ចំនេញច្រើន។ ក្នុងនោះដែរ លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរនោះទេ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភ ស្ទាក់ស្ទើរ ឬសង្ស័យលើការសម្រេចចិត្តណាមួយនោះទេ។ ផ្ទុយទៅវិញលទ្ធផលថ្ងៃនេះនឹងធានាបានប្រសិនបើអ្នកយកចិត្តទុកដាក់ និងប្រឹងប្រែងឲ្យអស់ពីលទ្ធ ភាព។ សូមប្រមូលគំនិតឲ្យមានសណ្តាប់ធ្នាប់ ហើយជឿជាកក់ទៅលើខ្លួនឯង។ ក្រៅពីនេះ សូមកុំធ្វើការប្រថុយប្រថានលើហេតុការណ៍ណាមួយឡើយ ដូច្នេះការសុំជំនួយជាជម្រើស សម្រាប់ស្ថានការណ៍ដែលលំបាកនានា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំបោះបង់ចោលផែនការរបស់អ្នកដើម្បីស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាពនៃសកម្ម។ ប្រសិនបើអ្នកចូលទៅជិតបញ្ហានេះដោយស្វាហាប់ និងច្បាស់លាស់ គឺភាពជោគជ័យអាចធានាបាន។ ក្នុងនោះសូមលោកអ្នកបញ្ឈប់ការរិះគន់ចំពោះខ្លួនឯង ពីព្រោះអ្នកអាចដោះស្រាយបញ្ហាបានទាំងអស់ប្រសិនបើអ្នកឈប់បៀតបៀនចំពោះខ្លួនឯង ដោយការសង្ស័យដោយមិនចាំបាច់។ ទន្ទឹមនឹងនេះសូមលោកអ្នកកុំភ្លេចការសិក្សាស្រាវជ្រាវ។ ក្នុងអំឡុងពេលនេះអ្នកនឹងអាចចាប់អារម្មណ៍ជាពិសេសលើការងារ ហើយជៀសវាងការប្រថុយប្រថាន ឬចែករំលែកការទទួលខុសត្រូវ របស់អ្នកទៅឲ្យអ្នកដទៃ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកកុំបដិសេធចំពោះការស្នើឲ្យទៅធ្វើដំណើរទស្សនកិច្ចលើផ្នែកអាជីវកម្ម។ លើសពីនេះទៅទៀត លោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគិត។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារ។ ការទៅសួរសុខទុក្ខ ឬធ្វើអាស្រ័យល្អជាមួយមនុស្សរួមការងារទំនងជាចំណុចដ៏ពិសេសក្នុងការពន្លឿនលទ្ធភាពការងារ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់ រួយរាយរាក់ទាក់ អធ្យាស្រ័យឲ្យមានខ្ពស់។ ក្រៅពីនេះ លោកអ្នកអាចបង្កើតកម្មវិធីមង្គល ការឡើង គេហដ្ឋាន ការបើកហាងថ្មី និងការចរចាការងារប្រកបដោយភាពរីកចម្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ផ្លាស់ប្តូរការងារ ទីកន្លែងការងារ ក៏ដូចជាប្រើប្រាស់លុយកាក់វិនិយោគធំៗនោះទេ។ ក្នុងនោះដែរ ការជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯងជាកត្តាសំខាន់។ ទន្ទឹមនឹងមនុស្ស លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនស្រលាញ់ គាំទ្រ និងជួយជ្រោមជ្រែងអ្នកបាន ប្រសិនបើអ្នកមិនរំជើបរំជួលចិត្ត ដូរចេញពីនេះទៅនោះតាមចិត្ត។ ក្រៅពីនេះ លោកអ្នកអាច សំដែងពីគោលគំនិតរបស់ខ្លួន និងការពារមតិយោបល់ទាំងនោះបានល្អប្រសើរណាស់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនគួរធ្វើទំនាក់ទំនងច្រើនពេកជាមួយថា្នក់លើ ឬចៅហ្វាយនាយ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីពិភាក្សាអំពីលទ្ធភាពនៃកំណើនអាជីព និងការកើនឡើងប្រាក់ឈ្នួលនោះទេ ដូច្នេះសូមលោកអ្នកចាប់ផ្តើមអនុវត្តផែនការច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ ណិងការព្រួយបារម្ភ ពីព្រោះលោកអ្នកកំពុងស្ថិតនៅក្នុងបរិយាកាស និងស្ថានភាពដ៏ត្រឹមត្រូវ។ ក្នុងនោះដែរ សូមព្យាយាមគិតគូរឲ្យបានត្រឹមត្រូវ ប្រមូលយកពត៌មានលំអិតនានា។ ប្រសិនបើអ្នកអាចធ្វើបាន នោះលទ្ធភាពនៃការកែប្រែស្ថានភាពទៅរកភាពចម្រើនលូតលាស់។ លើសពីនេះ សូមប្រយ័ត្នប្រយែងចំពោះសុខភាព រកពេលសម្រាកឲ្យបានគ្រប់គ្រាន់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លទ្ធផលការងាររបស់អ្នកថ្ងៃនេះត្រូវបានកំណត់។ លោកអ្នកនៅតែមានលទ្ធភាពអាចធ្វើការទៅបាន ប៉ុន្តែផលចំណេញ ឬភាពចម្រើនលូតលាស់ខ្លាំងមិនអាចទៅរួចបានទេ។ អ្នកក៏ត្រូវត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលជាច្រើនរូបភាពផងដែរ ដូច្នេះប្រហែលជាអ្នកអាចជួបភាពហត់នឿយ និងតានតឹងច្រើនក្នុងថ្ងៃនេះ។ ចំពោះជម្លោះអាចកើតឡើង ឬរលត់ទៅវិញអាស្រ័យលើការអត់ធ្មត់របស់លោកអ្នកពេញមួយថ្ងៃតែម្តង។ ក្រៅពីនេះ សូមកុំទាន់ធ្វើការផ្លាស់ប្តូរវិសាលភាពការងារ ឬសកម្មភាពនៅក្នុងពេលនេះ។ យកល្អរងចាំពេលវេលាដែលអំណោយផលនៅថ្ងៃខាងមុខ។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ខាល រោងម្សាញ់ មមី វក រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងជាសម្ភារៈ លុយកាក់ និងឪកាសល្អៗកើតឡើងចំពោះអាជីពរបស់លោកអ្នក។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner