ប្រេសិតពិសេសរបស់ប្រធានអាស៊ានជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងភារៈធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមទាំងភារៈធារីស្តីទីស្ថានទូតអូស្រ្តាលី ប្រចាំមីយ៉ាន់ម៉ា។

កិច្ចពិភាក្សាបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយរួមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ ៕ ដោយ សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner