មនុស្ស២នាក់ដែលជាប់លើទូកនេសាទត្រូវបានជួយសង្គ្រោះ

ក្រុងព្រះសីហនុ៖ មនុស្ស២នាក់ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស កាលពីព្រឹកព្រលឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿន​ GTVC របស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍សង្គ្រោះភ្លាមៗ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាជនរងគ្រោះទាំង២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ៤៦ឆ្នាំ ជា ម្ចាស់ទូកនេសាទ និង ឈ្មោះ គាត សេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកូនដៃទូក អ្នកទាំងពីរស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព នឹងបាននាំមកដល់កន្លែងសុវត្ថិភាពហើយនៅព្រឹកថ្ងៃដដែល ។

សូមបញ្ជាក់ថា ទូកនេសាទ១គ្រឿងនេះពេលកំពុងធ្វើដំណើរនៅលើសមុទ្រ កំពុងតែមានភ្លៀងខ្យល់ខ្លាំង ហើយអ្នកបើកបរក៏ងក់មួយភាំងធ្វេីអោយទូកបើកសំដៅមកកោះថាសបុកថ្មជាប់គឿងតែម្តង និងថាមនុស្សដែលជាប់លើទូកទាំង២នាក់នេះ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner