ពិធីផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់ ដំបន់ វិន្និច្ឆ័យ ក្បាលដី សម្រាប់ការចុះបញ្ជីរ ដីធ្លី មានលក្ខណ:ជាប្រព័ន្ធ នៅស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមព្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិត្រពាំងរាំង ភូមិបរក្នុង ភូមិអន្ទងបែក ភូមិស្នោតូច និងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

ពិធីនេះបានរៀបចំឡើង នៅព្រឹកថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០២២ ក្នុងបរិវេណវត្តសិរីជ័យមានល័ក្ខ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

សូមជម្រាបថា ការចុះបញ្ជីសរុបទូទាំងខេត្តសម្រេចបានចំនួន ៣៧៦ ភូមិ ស្មើនឹង ៧៧,០៤% នៃចំនួន ភូមិសរុប ៤៨៨ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦១៩ ៣៧៤ ក្បាលដី ស្មើនឹង ៧៧,៤២ % ចែកបណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥១៣ ៥១៩បណ្ណ ស្មើនឹង៦៤,១៩% នៃក្បាលដីប៉ាន់ស្មានសរុប៨០០ ០០០ក្បាលដី។

ដោយឡែកនៅស្រុកដងទង់ មានឃុំចំនួន១០ ភូមិចំនួន៥៤ មានផ្ទៃដីទំហំ៣៥៤គីឡូម៉ែត្រការ៉េ និងមាន ក្បាលដីប៉ាន់ស្មានប្រមាណ ៥៧៧៣៥ ក្បាលដី បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពី ឆ្នាំ ២០១១ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១១ឆ្នាំ ហើយដែលទទួលបានលទ្ធផលការចុះបញ្ជីរួចបានចំនួន ៨២ ភូមិ។ ចំណែកឃុំអង្គរមាស នេះមានភូមិចំនួន ០៥ គឺភូមិត្រពាំងរាំង ភូមិបរក្នុង ភូមិអន្ទងបែក ភូមិស្នោតូច និងភូមិពន្លៃដែលត្រូវធ្វើការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅថ្ងៃនេះ មានផ្ទៃដីសរុបចំនួន ១៨៤៦,១៩ ហិកតា ក្នុងនោះ ដីស្រែមាន ១៥២៩,៥៣ ហិកតា ដីចម្ការមាន ១៤៤,៧៥ ហិកតា និងដឺលំនៅឋានមាន ១៧១,៩១ ហិកតា ហើយមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៩ ២៧៨ ក្បាលដី ស្មើនឹង ១ ៨០៤ គ្រួសារ លើផ្ទៃដីសរុបចំនួន១៨៤៦,១៩ ហិកតា ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner