U19 កម្ពុជា ទទួលបាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមសិង្ហបុរី ១-០ ពាន AFF U19 Boys Championship 2022

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានយកឈ្នះក្រុម U19 សិង្ហបុរី ដោយលទ្ធផល ១-០ ក្នុងជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF U19 Boys Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ការប្រកួតដំបូងនេះ ក្រុមគោព្រៃជំទង់កម្ពុជា រកបានតាំងពីនាទីទី៧ ដោយកីឡាករ សុវណ្ណ ដូណា ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរលើក្រុមសិង្ហបូរី ។ បើទោះបីក្រុមទាំងពីរ ព្យាយាមវាយសម្រុកគ្នា តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបាន។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុម U19 កម្ពុជា ទទួលបាន ៣ពិន្ទុ ក្នុងពូល B មុនបន្ដជួបក្រុម U19 ម៉ាឡេស៊ី នាថ្ងៃទី០៥ ខែកក្កដាខាងមុខ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ នៅប្រទេសវៀតណាម ក្រុមយុវជនកម្ពុជា បានចាញ់សិង្ហបុរី ១-០ ដូចគ្នា ក្នុងពានរង្វាន់យុវជន U19 ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner