ការប្រកួតកង់ភ្នំ Wurk Mountain Bike Serie ឆ្នាំ២០២២ ជុំទី២ កាន់តែទាក់ទាញអ្នកចូលរួម ពិសេសកីឡាករជាកុមារ

ការប្រកួតកង់ភ្នំ Wurk Mountain Bike Serie ឆ្នាំ២០២២ ជុំទី២ ដំណើរការប្រកួត កាលពីថ្ងៃអាទិត្យ ស្ថិតនៅទំនប់ជណ្តើរកាច់ ភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោង ខេត្តកំពង់ស្ពឺ ទាក់ទាញបានចូល៤៥៣នាក់ កើនឡើងជាងជុំទី១ ធ្វើនៅខេត្តកំពត កាលពីអំឡុង ខែឧសភា ឆ្នាំ២០២២ ។

លោក ព្យែ អ៊ីវកាទ្រី ប្រធានរៀបចំការប្រកួត បានបញ្ជាក់ឲ្យដឹងថា ការប្រកួតជុំទី២នេះ គណៈកម្មការបានរៀបចំ១៥វិញ្ញាសា ចែកចេញជា៤ម្រិត មានកីឡាករការិនីកម្រិតខ្ពស់ កម្រិតធម្យម កីឡាករ VIP និងកម្រិតសម្រាប់កុមារា កុមារី។

ប្រធានរៀបចំរូបនេះ អះអាងថា ការប្រកួតជុំទី២ អ្នកចូលរួមមានការឡើងច្រើនជាងជុំទី១ ពិសេស ក្មេងៗតែម្តង ដោយមូលហេតុថា ទីតាំងនៅទីនេះ មានអាកាសធាតុអំណោយផលល្អប្រសើរ ហើយ ផ្លូវប្រកួតមានឧបសគ្គ លក្ខណៈធម្មជាតិច្រើន ដូចជាថ្ម រុក្ខជាតិ មានបឹងព័ទ្ធធំ ហើយម្យ៉ាងទៀតធ្វើដំណើរជិត ធ្វើឱ្យអ្នកចូលរួមមានអារម្មណ៍ល្អ។

លោក បញ្ជាក់ទៀតថា ផ្លូវប្រកួតទីនេះ ធម្មជាតិជាង នឹងផ្លូវវែងជាងនៅកំពត អាចនិយាយបានថា កីឡាករ កីឡាការិនីចូលរួមពេញចិត្តកន្លែងប្រកួតជុំទី២ជាង។ លោក លើកឡើងថា ប្រកួតបន្ទាប់គឺធ្វើនៅភ្នំគូលែន ខេត្តសៀមរាបថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដើម្បីជាការផ្តល់ឱកាសឲ្យកីឡាករកំពូលៗ ដូចជាកីឡាករជម្រើសជាតិជាដើម បានចូលរួមប្រកួតប្រជែងបង្កើនបទពិសោធន៍ ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។

លោក បន្ថែមថា ការជ្រើសរើស ភ្នំគូលេនជាកន្លែងប្រកួតបន្ទាប់នោះ ព្រោះទី១ នៅសៀមរាបមានសហគមន៍ជិះកង់ ដោយមានអ្នកជិះកង់នៅទីនោះច្រើនណាស់។ ម្ស៉ាងទៀតភ្នំគូលេនជាកន្លែងដែលត្រូវបានជ្រើសរើសសម្រាប់ជម្រើសជាតិហ្វឹកហាត់ និងជាកន្លែងប្រកួតស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ វាជាការល្អណាស់ដើម្បីឱ្យកីឡាករជម្រើសជាតិរបស់យើងថ្នឹកនឹងផ្លូវ។
សម្រាប់លទ្ធផលនៃការប្រកួតជុំទី២ Class A លេខ១ ហួត លយរស្មី Class B1 លេខ១ ប៉ុក ចំណាប់ Class B2 លេខ១ Vasco Ramsperger និងមានលទ្ធផលចំណាត់ថ្នាក់ នៅ Class ជាច្រើនទៀតផងដែរ ៕ អត្ថបទ៖ ជាវ ចន្ធូ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner