វៀតណាមនាំចេញបង្កងកើនឡើង ៣០ដង ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ ៖ យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាមបានឱ្យដឹងថា ការនាំចេញបង្កងបានកើនឡើង ៣០ដង ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២២នេះ ដល់ ១៣០លានដុល្លារ បើប្រៀបធៀបនឹងពេល ៦ខែដំបូងនៃឆ្នាំ២០២១ ។ ការកើនឡើងនៃតម្រូវការពិភពលោកបានធ្វើឲ្យតម្លៃបង្កងមួយចំនួនកើនឡើងទ្វេដង។
បង្កងថ្មី ត្រូពិច បានកើនឡើងដល់ ១.៧ លានដុង (៧៣ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម និងបង្កង រាងពងក្រពើដល់ ១.៤ លានដុង ។ ការនាំចេញផលិតផលបង្គាក៏បានកើនឡើងផងដែរ នៅក្នុងឆមាសទីមួយ។ បង្គាមានចំនួន ៤០ ភាគរយនៃការនាំចេញអាហារសមុទ្ររបស់វៀតណាម ។
ប៉ុន្តែ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បាននិយាយថា ក្រុមហ៊ុននាំចេញបង្គារបស់វៀតណាមប្រឈមមុខនឹងបញ្ហាដូចជាកង្វះការផ្គត់ផ្គង់ និងអតិផរណា ប៉ុន្តែកំពុងដោះស្រាយដោយការពង្រីកតំបន់កសិកម្ម និងផ្តោតលើទីផ្សារដែលមានតម្រូវការកាន់តែច្រើន៕ ប្រែសម្រួល៖ សារ៉ាត





លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ