បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលនៅបឹងកេងកង
ព័ត៌មានបឋម ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បាញ់ប្រហារលើបុរសម្នាក់ទៀតសង្ស័យជាអង្គរក្សបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ៣២២ ផ្ទះលេខ៣៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
សមត្ថកិច្ចខណ្ឌបឹងកេងកង និងកម្លាំងកងរាជអាវុធហត្ថកំពុងដុតដៃដុតជើង ស្រាវជ្រាវពាក់ព័ន្ធករណីនេះ ខណៈជនដៃដល់បន្ទាប់ពីបាញ់ប្រហារបានជិះម៉ូតូគេចខ្លួនបាត់ ៕ ដោយ / គ្រី សម្បត្តិ







គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។