មន្ត្រីក្រុមការងាចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១៣គ្រួសារនៅភូមិភ្នំ

ត្បូងឃ្មុំ៖ ឯកឧត្ដម រ័ត្ន វិរៈ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ រួមទាំងក្រុមការងារ នាព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៣គ្រួសារ ស្ថិតនៅភូមិភ្នំ ឃុំព្រះធាតុ ស្រុកអូររាំងឪ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភជូនលោកប្រធាន អនុប្រធាន សាខាបក្សភូមិភ្នំ ចំនួន២នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៤មុឺនរៀល និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគមួយចំនួន ម៉ាស់១ប្រអប់ និងថវិកាចំនួន ៤មុឺនរៀល ។

បន្ទាប់មកឯកឧត្តម រ័ត្ន វិរៈ និងក្រុមការងារ បានអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលជាសមាជិកគណបក្ស ស្ថិតនៅភូមិ៤៤ ឃុំព្រះធាតុ ចំនួន២គ្រួសារ ដោយក្នុងនោះឯកឧត្តម ក៏បានចូលរួមបុណ្យសពចំនួន ២៨០ ០០០រៀលផងដែរ ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner