អភិបាលខេត្ត Donetsk ក្នុងតំបន់ភាគខាងកើតដុនបាសនៃប្រទេសអ៊ុយក្រែន ជំរុញឱ្យប្រជាជនជាង ៣៥០ ០០០នាក់ជម្លៀសខ្លួនចេញ ខណៈរុស្ស៊ីបង្កើនការលុកលុយដោយទម្លាក់គ្រាប់បែក
អត្ថបទដោយ៖
AMS OneMinute
អភិបាលខេត្ត Donetsk លោក Pavlo Kyrylenko បាននិយាយថា ការជំរុញឱ្យប្រជាជនជម្លៀសចេញនេះ គឺដើម្បីជួយសង្រ្គោះជីវិតប្រជាជន និងដើម្បីឱ្យកងទ័ពអ៊ុយក្រែនការពារទីក្រុងបានល្អប្រសើរពីការវាយលុករបស់រុស្ស៊ី។
ការអំពាវនាវឱ្យមានការជម្លៀសខ្លួនទ្រង់ទ្រាយធំនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាសជ័យជម្នះនៅខេត្តជាប់គ្នា Luhansk បន្ទាប់ពីសង្រ្គាមដ៏តានតឹងជាយូរ។
ខេត្ត Donetsk និង Luhansk គឺជាខេត្ត២នៃតំបន់ដុនបាសដែលជាបណ្ដុំនៃតំបន់ឧស្សាហូបនីយកម្មភាគខាងកើតរបស់អ៊ុយក្រែន ហើយរុស្ស៊ីចង់ដណ្ដើមយកក្រោយដកទ័ពពីជុំវិញក្រុងកៀវ ក្រោមលេស “រំដោះ” ពួកផ្ដាច់ខ្លួន ដែលធ្វើសង្រ្គាមជាមួយកងកម្លាំងអ៊ុយក្រែនតាំងពីឆ្នាំ២០១៤។
យោងតាមអង្គការសហប្រជាជាតិ មកទល់ពេលនេះ ប្រជាជនអ៊ុយក្រែនជាង ៧,១លាននាក់ត្រូវផ្លាស់ទីក្នុងប្រទេស ខណៈ ៤,៨លាននាក់ត្រូវភៀសខ្លួនទៅក្រៅប្រទេស។